សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តព្រះសីហនុ៖ កន្លងមករដ្ឋបាលខេត្ត ក្រុង តែងបានចុះណែនាំ ផ្សព្វផ្សាយជាបន្ដបន្ទាប់ទាក់ទងនឹងតំបន់ឆ្នេរ ក៏ប៉ុន្ដែនៅតែមានបងប្អូនមួយចំនួនមិនបានចូលរួមសហការឡើយ ព្រោះ​តែ​ចង់​ងាយ​ស្រួ​ល​ពេ​ក​ ប៉ុន្តែ​ល​ទ្ធ​ផល​គឺពិបាកដល់ខ្លួនឯងទៅវិញទេ ជាក់ស្ដែងដូចនឹងករណីរថយន្តមួយនេះអ៊ីចឹង។

សង្ឃឹមថាតាមរយៈករណីមួយនេះ បងប្អូន និងមិនចតយានយន្ដ នៅទីកន្លែងដែលមិនសមគួរបែបននោះទេ ។

រូបភាពរថយន្តជាប់ផុងលើឆ្នេរ

រូបភាពនេះ បង្ហាញពីមាយាទម្ចាស់ឡាន គ្មានគិតដល់បញ្ហាចូលរួមសម្អាតទីក្រុង តំបន់ទេសចរណ៍កម្សាន្ត បែរជា​យក​ឡា​នមក​ចត កៀកនឹងមាត់សមុទ្រ ដល់ពេលទឹកសមុទ្រជោរឡើង ធ្វើឲ្យរថយន្តផុងជាប់ខ្សាច់បែបនេះតែម្ដង ។

បើតាមរូបភាពនេះត្រូវបានបង្ហោះ មុននេះបន្តិច នៅនៅវេលាម៉ោង១២ និង២០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លើទំព័រ Facebook មួយឈ្មោះប្រជាជន ខេត្តព្រះសីហនុ ។

សូមបងប្អូនកុំយកតាមគំរូបុគ្គលម្ចាស់ឡាននេះ យើងត្រូវចូលរួមស្រឡាញ់បរិស្ថាន តំបន់ទេសចរណ៍ អនុលោមទៅតាមការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៕

រូបភាពរថយន្តជាប់ផុងលើឆ្នេរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post