
សង្គម
អាម៉ាប៉ាប៉ាញ៉ូសបុគ្គលមួយចំនួនដែលខិលខូច ហើយប្រើប្រាស់សាសនា ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន បាននិងកំពុងប្រើប្រាស់សឹងគ្រប់រូបភាពហើយ នៅក្នុងសង្គមបច្ចុប្បន្ន ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃឧត្តមភេទរបស់អ្នកបួស ហើយត្រូវធ្លាក់ចុះពិបាកនឹងស្តារឡើង ព្រះពុទ្ធសាសនាក៏នឹងអាប់ឱន ភាពអាម៉ាស់ដោយសារពួកជនមួយក្តាប់តូចនេះ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ យកសាសនាធ្វើជាអាជីវកម្មដោយមិនខ្លាចបាបកម្ម។
ជាក់ស្ដែងដូចប្រិយមិត្តបានលើកឡើង បើសិនជាអ្នកបួសមែន មិនគួរឡើយប្រើប្រាស់សកម្មភាព ភាសាដែលពិបាកទទួលយកបាន សុទ្ធតែអញមឹង។
« មួយរយៈ នេះសំបូរចោរដេីរបិណ្ឌបាតខុសម៉ោងណាស់ ម៉ោង១១កន្លះហេីយនៅដេីរប្រមូលបច្ច័យកសាងទៀត ម៉ោង១ ម៉ោង២ ក៏មាន វាថាវា នៅវត្តឧណ្ណាលោម ចុចតេហៅប៉ូលិសវាថាតេទៅ ហេីយវារត់ឡេីងតុតុគ្នាវាមួយក្រុមទៅបាត់។
វាខ្លាំងហ៊ាននិយាយថា ផ្ទះហែងលក់ដូរអញចូលមិនបានហី។ សូមបងប្អូនប្រយ័ត្នផងវាហ៊ានណាស់ដេីរចូលផ្ទះតែម្តង ។នៅម្តុំផ្លូវត្រសក់ផ្អែម » ។




ខាងលើនេះជាសារដែលអ្នកលើបណ្ដាញសង្គមលើកឡើង។