Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

របរចិញ្ចឹមចៀមមិនសូវមានប្រជាប្រិយភាពនៅកម្ពុជានៅឡើយទេ ដោយសារចៀមជាប្រភេទសត្វរើសអាកាសធាតុ និងពិបាកថែទាំ។ ដោយឡែកយុវជន ប៊ុន ចាន់វីរៈ កសិករវ័យ ២៥ឆ្នាំរូបនេះ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០នេះថា ការចិញ្ចឹមចៀមមិនមានការលំបាក ហើយកម្ពុជាកអាចចិញ្ចឹមបាន និងទទួលបានផលពីការចិញ្ចឹមនេះទៀតផង។

លោកបានបញ្ជាក់ទៀតថា ការដែលគាត់សម្រេចចិត្តចាប់ផ្តើចិញ្ចឹមចៀម ក្នុងគោលបំណងច្នៃជាកសិដ្ឋានកសិទេសចរណ៍ មានបន្លែនិងចិញ្ចឹមសត្វក្នុងកសិដ្ឋានរបស់លោកក្នុងខេត្តកំពង់ឆ្នាំង។ សម្រាប់ការចិញ្ចឹមសត្វចៀម យុវជនរូបនេះបានចាប់ផ្ដើមចិញ្ចឹមចៀមនៅឆ្នាំ២០១៧កាលនោះមានត្រឹមតែមេ ១០ក្បាល និងឈ្មោល ១ក្បាល ហើយមូលហេតុសម្រេចចិត្តចិញ្ចឹមចៀម ព្រោះមានបំណងបង្កើតកន្លែងកសិទេសចរណ៍។

លោក ចាន់ វីរៈ ដែលមានស្រុកកំណើតនៅស្រុកទឹកផុសបានបន្តថា គោលដៅរបស់លោក កំពុងជោគជ័យជាមួយការចិញ្ចឹមសត្វចៀមលក់សាច់។ បច្ចុប្បន្នមានសត្វចៀមប្រមាណ ១០០ក្បាលនៅក្នុងកសិដ្ឋានរបស់លោក និងកំពុងរៀបចំប្រព័ន្ធទឹក ដើម្បីដាំបន្លែ ជាគោលដៅប្រែក្លាយជាតំបន់កសិទេសចរណ៍។ ទោះបីមិនមានជំនាញខាងកសិកម្មក៏ពិតមែន តែយុវជនរូបនេះ បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្រាវជ្រាវពីវិធីសាស្ត្រ ចិញ្ចឹមសត្វចៀម ពីបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ។

លោកធ្លាប់ជួបបញ្ហាមួយចំនួនដោយមិនទាន់ស្គាល់ច្បាស់ ពីការចិញ្ចឹមចៀមនិងធ្វើឲ្យសត្វចៀមរបស់លោកងាប់ ។ លោក ចាន់ វីរៈ បញ្ជាក់ថា បច្ចុប្បន្នគម្រោងកសិដ្ឋានទេសចរណ៍ របស់លោកមិនទាន់ចេញជារូបរាងនោះទេ ប៉ុន្តែកំពុងជោគជ័យក្នុងការចិញ្ចឹមចៀមលក់សាច់។

ជុំវិញករណីការខិតខំរបស់យុវជនរូបនេះ បង្ហាញឲ្យឃើញពីឆន្ទៈកូនខ្មែរ ខ្មែរអាចធ្វើបាន ដែលត្រូវបានខាងជំនាញស្ថាប័នពាក់ព័ន្ធបន្តលើកទឹកចិត្ត ជំនួយស្មារតី ផ្តល់បទពិសោធន៍ ដើម្បីឲ្យមុខរបរមួយនេះកាន់តែរីកចម្រើនទៅមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

យុវជន ចាន់ វីរៈ
យុវជន ចាន់ វីរៈ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor