header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កំពុងរងការចោទប្រកាន់ពី សំណាក់នគរបាលជានារី ជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថាបានប្រព្រឹត្តិអំពើអសីលធម៌ យ៉ាងខ្លាំងដោយបំពានផ្លូវភេ.ទ នគរបាលនារី យ៉ាងធ្ងន់ធ្ងរបំផុត ។

នេះបើតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ  ហើយក្នុងលិខិតបានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចំពោះស្នងការនគរបាលខេត្តកំពង់ធំរូបនេះ ។

ក្នុងលិខិតដដដែល នគរបាលជានារីជាច្រើនរូប បានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ក៏ដូចជាការដឹកនាំបង្កើតបក្ខពួកនិយម ខ្សែស្រឡាយ ប្រព្រឹត្តអំពើពុករលួយ និង បញ្ហាជាច្រើនទៀត ។ នរគបាលជានារីដែលចូលទៅជួបគាត់ មួយចំនួនគឺជួបនឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ ត្រូវបែកបាក់គ្រួសារ ហើយកន្លងមកនារីជានគរបាលបានទៅបំភ្លឺនៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។

ទាក់ទងនឹងការលើកឡើងខាងលើនេះ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ខាងសារព័ត៌មានបានព្យាយាមស្នើសុំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីសុំការឆ្លើយតបការចោទប្រកាន់ នេះ តែលោកមិនទទួលទូរស័ព្ទឡើយ ៕

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
លិខិតដែលចោទប្រកាន់
លិខិតដែលចោទប្រកាន់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post