សង្គម
អាម៉ាប៉ាប៉ាញ៉ូសពលរដ្ឋនៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងព្រួយបារម្ភការឆ្លងជំងឺកូវីដ១៩ ក្រោយពីភូមិនេះមានបុរសម្នាក់លាប់ជំងឺ។
ស្រ្ដីខ្មែរឥស្លាមអាយុ២៦ម្នាក់ ដែលលាក់ឈ្មោះបានប្រាប់សារព័ត៌មានខ្មែរណាស់កាលពីថ្ងៃទី១២សីហានេះថា គ្រួសារដែលជិតស្និតជាមួយមួយបុរសលាប់ជំងឺកូវីដ១៩ឡើងវិញគឺមានចំនួន៣គ្រួសារ ហើយត្រូវបានគេយកសំណាកទៅធ្វើតេស្ត និងកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។
ស្រ្ដីដដែលបន្តថា បុរសលាប់ជំងឺនេះ ក៏បានប្រាស្រ័យទាក់ទងជាមួយក្រុមមិត្តភក្តិដែរ ហើយមិត្តភក្តិទាំងនោះ ក៏ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។
ពលរដ្ឋរូបបញ្ជាក់ថា៖«អ្នកភូមិកំពុងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារខ្លាចមានការឆ្លងក្នុងសហគមន៍ ខណៈភូមិនៅតែអាចចេញចូលបានធម្មតា»។
លើសពីនេះអ្នកភូមិទួលថ្មី ក៏ប្រឈមការរើសអើង ដោយសារអ្នកភូមិផ្សេង មិនចង់លក់របស់ឲ្យពួកគេ ដោយសារដឹងថា ជាមនុស្សរស់នៅក្នុងភូមិជាមួយអ្នកជំងឺលាប់នោះ។
បុរសជនជាតិខ្មែរម្នាក់នៅភូមិ ទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ គឺបានលាប់ជំងឺឡើងវិញនៅថ្ងៃទី៧សីហា ក្រោយពីត្រូវព្យាបាលជាសះស្បើយនិងអនុញ្ញាតចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញតាំងពីចុងខែកក្កដា។ បុរសរូបនេះ គឺអ្នកដំណើរមកពីក្រៅប្រទេស និងមកដល់កម្ពុជាវិញកាលពីថ្ងៃទី១០កក្កដា ប៉ុន្តែការធ្វើតេស្ដលើកទី១មានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ គឺត្រូវឱ្យវើចត្តាឡីស័កនៅភ្នំពេញ ប៉ុន្តែក្រោយពីធ្វើតេស្ដលើកទី២វិជ្ជមាន គឺត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ រហូតព្យាបាលសះស្បើយនិងអនុញ្ញាតឱ្យចេញមកផ្ទះកាលពីថ្ងៃទី២៨កក្កដា ក្រោយពីការធ្វើតេស្ដលើកទី៤និងលើកទី៥អវិជ្ជមាន។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានប្រាប់សារព័ត៌មានខ្មែរណាស់ដែរថា មន្ទីរសុខាភិបាលបានអប់រំពលរដ្ឋក្នុងភូមិនេះឲ្យធ្វើអានាម័យ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។
លោកថា៖«សម្រាប់ព័ត៌មានបិទភូមិគឺគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះ»។ ចំណែកលោកស្រី គូ សារ៉ន មេឃុំគរបានចុចទូរស័ព្ទបិទមិនចង់ឆ្លើយតបចំពោះសំនួរពាក់ព័ន្ធនឹងបញ្ហានេះឡើយ៕