header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ ករណីដែលដែលថាមានចោរគាស់ផ្ទះ កញ្ញា សេង ស្រីរ័ត្ន ហៅ Love Riya ថៅកែលក់ឡេមួយរូប ដែលកំពុងតែមានការចាប់អារម្មណ៍ និងជជែកវែកញែកនៅលើបណ្ដាញសង្គម ថាតើនេះ ជាករណីចោរកម្ម ពិតមែន ឬ ជាការសម្តែង ដើម្បីបង្កើតព្រឹត្តិការណ៍ ក្នុងការទាញយកប្រជាប្រិយភាព ?។

ជុំវិញបញ្ហានេះគឺមិនទាន់ចប់នៅឡើយទេ បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  បានឲ្យដឹងកាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ ថា ករណីនេះ លោកនឹងអោយសមត្ថកិច្ចជំនាញ ហៅកញ្ញា Love Riya មកសួរនាំបន្ថែម ដើម្បីចង់ដឹងច្បាស់ ថា ករណីចោរកម្ម ពិតមែន ឬ ជាការសម្តែង ។

លោកស្នងការ បន្ថែមទៀតថា កាលណាមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចត្រូវតែបើកការស៊ើបអង្កេត ដោយករណីនេះ លោកអះអាងថា កញ្ញា Love Riya មិនបានបាត់បង់របស់មានតម្លៃអ្វីនោះទេ ទោះបីយ៉ាងណា ពេលនេះ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំលទ្ធផលស៊ើបអង្កេត របស់សមត្ថកិច្ច ដើម្បីចង់ដឹងច្បាស់ ថា ករណីនេះ ជាករណីចោរកម្ម ពិតមែន ឬ ជាការសម្តែង របស់កញ្ញា Love Riya ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post