header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អាជ្ញាធរបន្តផ្អាក បៀរហ្កាឌិនចំនួន៤ ទីតាំងដែលលួចបើកល្មើសច្បាប់ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ នេះបើតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្ត សៀមរាបនៅថ្ងៃទី៥ ខែសីហា។

មន្ទីរទេសចរណ៍បញ្ជាក់ថា ក្នុងចំណោមទីតាំងបៀលហ្គាឌិនទាំង៤ កន្លែង ក្នុងនោះមាន ៣កន្លែងគ្មានច្បាប់អនុញ្ញាតអាជីវកម្ម និងមួយកន្លែងទៀត កាន់អាជ្ញាប័ណ្ណហួសសុពលភាព ព្រមទាំងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាបក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ជំងឺកូវី១៩។

ជាមួយគ្នានេះ អាជ្ញាធរ បានណែនាំដល់ម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានទើបអាចបើកដំណើរការឡើងវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post