ភ្នំពេញ ៖ កាលពីវេលាម៉ោង២០ និង០០ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ជាអភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់ (ចាក់អាប៉ោង) ដែលបានបង្កប់ខ្លួនក្នុង ក្លឹបបាល់ទះ យីហោ "អាយឡេន" ស្ថិតនៅក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០៤ នាក់ ជាអ្នកលេង (ចាក់អាប៉ោង) និងដកហូតសម្ភារៈល្មើសមួយចំនួនទៀត ជាវត្ថុតាង។

ដោយឡែក ជនសង្ស័យ ជាអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន ភ្លាមៗ ខណៈដែលកម្លាំង បានឆ្មក់ចូលទីតាំងនេះ។
បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួន ជនសង្ស័យ និងវត្ថុតាង យកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវីធីជាបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor