
សម្ដេចថា៖«ផែនទីព្រំដែនមានបន្សល់ទុកពីអាណានិគមបារាំង ដែលហៅថាព្រំដែនមិនកែប្រែ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែតើយើងមានបង្គោលព្រំដែនហើយនៅ វាអត់មាន គឺបង្គោលព្រំដែននៅនឹងមាត់មនុស្ស។ យើងមានតែបង្គោលព្រំដែនមួយចំនួនដែលបន្សល់ទុកពីអាណានិគមបារាំង ទាំងជាមួយវៀតណាម ថៃ និងឡាវ។ ដូច្នេះ យើងចង់មានបង្គោលព្រំដែនជាក់លាក់មួយ ប៉ុន្តែនៅពេលយើងទៅបោះបង្គោលព្រំដែន យើងបានឃើញភូមិវៀតណាមមួយចំនួននៅក្នុងទឹកដីកម្ពុជា ហើយភូមិកម្ពុជាមួយចំនួននៅក្នុងទឹកដីវៀតណាម ដូចជាភូមិរបស់សម្ដេច ហេង សរិន (ប្រធានរដ្ឋសភា)ជាដើម។ យើងមិនមែនជាគូរឯណា បារាំងតើជាអ្នកគូរ»។
សម្ដេច៖« ព្រះមហាក្សត្រខ្មែរគ្មានទោសពៃរ៍អីទេ ព្រោះព្រះមហាក្សត្រខ្មែរនៅពេលនោះ មិនបានទៅគូរព្រំដែនទេ»៕
សម្ដេចបានថ្លែងបែបនេះ នៅក្នុងវិធីបើកដំណើរការសាកល្បងសួនទឹកកម្សាន្ត GARDEN CITY WATER PARK នៅសង្កាត់ព្រែកតាសេក ខណ្ឃជ្រោយចង្វា នៅព្រឹកថ្ងៃអាទិត្យទី១៦សីហានេះ និងជាការឆ្លើយតបចំពោះការចាប់ខ្លួនមនុស្សមួយចំនួន ពាក់ព័ន្ធនឹងការលើកឡើងរបស់ពួកគេថា ការបោះបង្គោលព្រំដែនដែលមានការដោះដូរដីគ្នាជាមួយវៀតណាម គឺជាអំពើក្បត់ជាតិ៕ ផ្ដល់សិទ្ធិដោយ khmernas