header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ៥ ខែសីហាថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរក្នុងប្រទេស ធ្វើដំណើរកម្សាន្តសរុបចំនួន ៧៤០,០២៨នាក់ កើនឡើង ១៥.២% បើធៀបនឹងខែមិថុនា។ ក្នុងនោះមានភ្ញៀវជាតិចំនួន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។

បើតាមលោករដ្ឋមន្រ្តីទេសចរណ៍ នៅខែកក្កដា ចំនួនភ្ញៀវទេសចរក្នុងប្រទេសបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% ពោលគឺលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥%ប៉ុណ្ណោះ នៅអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩នេះ។លោក ថោង ខុន បានលើកឡើងថា ការកើនឡើងភ្ញៀវទេសចរណ៍នេះ បង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ក្នុងប្រទេស ទន្ទឹមនឹងអាជីវកម្មទេសចរណ៍កាន់តែច្រើន ដូចជាសណ្ឋាគារ សេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។

ប៉ុន្តែនៅសប្តាហ៍ចុងក្រោយនៃខែកក្តដា លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចំនួនភ្ញៀវទេសចរហាក់មានការថមថយបន្តិចវិញ ដោយសារអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ស្របពេលដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ១៩ នៅក្នុងប្រទេស និងការផ្ទុះឡើងវិញនៅប្រទេសជិតខាងជាដើម។

ក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ខិតខំជំរុញការអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្តជាប្រចាំរបស់គណៈអភិបាលខេត្ត និងមន្ទីរជំនាញនៃក្រសួងទេសចរណ៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post