
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសមន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅក្នុងផ្សារក្តាម ខេត្តកែប។
ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើបង្គា ចំនួន ២៣ តូប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដោយមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ៣៩ គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ ក្នុងការដុតកម្ទេចនេះដែរ មានការចូលរួមពីឯកឧត្តមអភិបាលខេត្តកែប និងសម្របសម្រួលដោយលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕






រូបភាព និងប្រភព៖ សាខា ក.ប.ប. ខេត្តកំពត-កែប