
សង្គម
អាម៉ាប៉ាប៉ាញ៉ូសតបតាមការអញ្ជើញរបស់ក្រសួងវប្បធម៌ថៃ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកនំបញ្ចុកសម្លប្រហើរខ្មែរយើងដែល បានបន្សល់ទុកតាំងពីដូនតា មកចូលរួមតាំងបង្ហាញនៅក្នុងកម្មវិធីទិវាអាស៊ាន(ASEAN Day) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌អាស៊ាន ស្ថិតក្នុងសង្កាត់ប្រាក់ណាខន រាជធានីបាងកក។

គោលបំណងនៃការចូលរួមកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងចូលរួមអបអរខួបអនុស្សាវរីយលើកទី៥៣ នៃថ្ងៃបង្តើតអាស៊ាន (០៨ សីហា ១៩៦៧ - ២០២០)។




