
សង្គម
អាម៉ាប៉ាប៉ាញ៉ូសសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាក់នៅព្រឹកថ្ងៃទី១១សីហានេះថា សម្ដេចបានទទួលសំណុំរឿងរបស់ស្នងការខេត្តកំពង់ធំលោក អ៊ុក កុសល ដែលរងការចោទប្រកាន់ពាក់ព័ន្ធបៀតបៀនផ្លូវភេទលើនារីជាក្រុមមន្រ្តីនគរបាលរបស់ខ្លួន ហើយក៏បានបញ្ជូនទៅឱ្យអគ្គស្នងការនគរបាលជាតិបើកការស៊ើបអង្កេតបន្ត។
សម្ដេចប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំបានបញ្ជូនទៅនាយឧត្តមសេនីយ៍ នេត សាវឿន ឯកឧត្តមរដ្ឋលេខាធិការ(ក្រសួងមហាផ្ទៃ) ចាន់ អ៊ាន ក៏ដូចជា អភិបាលខេត្តកំពង់ធំ សុក លូ ឱ្យពិនិត្យករណីនេះ។ ប៉ុន្តែព័ត៌មានជាបឋម ទាក់ទងបញ្ហានឹងករណីនេះ គឺមិនមែនថ្មីទេ រឿងយូរហើយដែរ។ រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេចថាយ៉ាងណានៅឡើយ ដោយសារនៅរង់ចាំការត្រួតពិនិត្យ»៕
វីដេអូៈ