សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងបន្ថែមទៀតថា នារីៗរងគ្រោះ ដោយលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើអំពើអសីលធម៌ធ្ងន់ធ្ងរ បានបញ្ជាក់អះអាងថាអ្វីៗដែលពួកនាងបានរៀបរាប់ នៅលេីរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង គឺសុទ្ធតែជាពាក្យពិតទាំងអស់ ។

ហើយអ្វីដែលពួកនាងឈឺចាប់នោះ គឺពេលមានរឿងកេីតឡេីងពួកនាងបានប្ដឹងមកនាយកដ្ឋានបុគ្គលិក អគ្គស្នងការដ្ឋាន នគរបាលជាតិ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមិនឃេីញមានថ្នាក់ដឹកនាំណាចាត់ការ ទេីបពួកនាងដាក់ពាក្យ បណ្ដឹងជាលេីកទី ២ នៅ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ ម្ដងទៀត ។

ចំណែកលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តដែលកំពុងរងការប្ដឹងនេះវិញ មិនព្រមលេីកទូរស័ព្ទឆ្លេីយតបជាមួយអ្នកសារព័ត៌មាននោះទេ ។

សង្ឃឹមថាឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង សម្ដេចក្រឡាហោម ស ខេង នឹងពិនិត្យ ស្រាវជ្រាវករណីនេះ ដោយយកចិតកតទុកដាក់ ដេីម្បីរកយុត្តិធម៌អោយអ្នកពាក់ព័ន្ធពិតប្រាកដ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ម្តងរួចមកហើយ ដោយមូលហេតុ «ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ»។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor