header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តសៀមរាប ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប នៅសុខៗមិនដឹងថាចងកំហឹងនឹងអ្នកណា ឬរមាស់ដៃខ្លាំងពេកនោះទេ បានជាទាញកាំភ្លើងអាកាបាញ់បោះសេរីនៅក្នុងបន្ទាយ អស់ជាង២០គ្រាប់លេង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទាយអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនបង្កដែលបាញ់បោះសេរីខាងលើ មានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើងអាកា៤៧ (AK47) អស់ប្រមាណជាង២០គ្រាប់។

ប្រភពដដែលបន្តថា ចំពោះមូលហេតុដែលនាំឲ្យមានការបាញ់បោះសេរីខាងលើនេះ គឺដោយសារមន្ត្រីខាងលើ មានការអាក់អន់ចិត្តដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺ ក៏គ្មាននរណាមកមើល ជាដើម។

មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ក្នុងខេត្តសៀមរាប។

ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់បោះសេរីខាងលើមកសួរនាំរួចហើយ តែចំណាត់ការបន្តយ៉ាងនោះគេនៅមិនទាន់ដឹងនៅឡើយ ក្រុមអ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post