
ចរាចរ
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ នារីម្នាក់បើករថយន្តព្រូស ប៉ះម៉ូតូមួយគ្រឿង រួចក៏ជ្រុលទៅបុករម៉ក់កង់បីចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយមនុស្សរងរបួសម្នាក់។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថី ព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2AY-1882 ធ្វើដំណើរតាមបណ្តោយមហាវិថី ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើក៏បានប៉ះម៉ូតូម៉ាកគ្លីកមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក់លេខ នគរបាល 1-1995 រួចជ្រុលទៅបុកបង្គោលភ្លើងមួយដើម ដោយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករម៉ក់កង់បីសណ្តោង ពាក់ស្លាក់លេខ ភ្នំពេញ 1AV-7963 ដែលចតនៅលើចញ្ចើមផ្លូវចំពីរក្រោយពេញទំហឹងយរងការខូចខាតយ៉ាងដំណំ បណ្តាលឲ្យម្ចាស់រម៉ក់កង់បីសណ្តោងរងបួសស្រាលម្នាក់។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរម៉ក់កង់បីសណ្តោងទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេញក្រោយ៕

