
សង្គម
អាម៉ាប៉ាប៉ាញ៉ូសសិក្ខាកាមយោធាដែលកំពុងសិក្សានៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់សហព័ន្ធរុស្ស៊ី
បានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី23 ខែសីហា ឆ្នាំ2020 ខាងមុខនេះ។
បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ ឆ្នាំ២០២០នៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់កងទ័ពឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់៖
- 1. នាយចំណង់ ថ្លៃ សំរិទ្ធ (ប្រធានក្រុម)
- 2. នាយចំណង់ ច័ន្ទ សុវណ្ណតារា
- 3. នាយចំណង់ ខឹម សុខខុម
- 4. នាយចំណង់ មាស ឡាអុល
- 5. នាយចំណង់ អា វិចិត្ត
- 6. នាយចំណង់ រុំ សារ៉ាត
- 7. នាយចំណង់ រឿន សុថុន

ប្រកួតលេី ៤វិញ្ញសារ៖
វិញ្ញាសារទី១៖ លោតឆ័ត្រ កំពស់៦០០ម៉ែត + លីឆ័ត្ររត់១គ.ម + រត់១០ គ.ម(រត់កាម៉ង់ដូ លេីខ្លួនមានសម្ភារចាប់ពី៨គីឡូក្រាមឡេីង)
វិញ្ញាសារទី២: រត់១០គ.ម+រត់៥០០ម បីដង បាញ់បីកាយវិការ (ដេក អង្គុយ ឈរ) ក្នុងមួយកាយវិការបាញ់៥គ្រាប់
វិញ្ញាសារទី៣: រត់រកចំណុចទីតាំងលេីផែនទី (រយ:ពេលបីម៉ោង)
វិញ្ញាសារទី៤: រត់៤គ.ម+រត់កាត់ឧបសគ្គ+រត់បន្ត៥០០ម បាញ់មួយកាយវិការដេក (ចំនួន៥គ្រាប់)
បេីកវគ្គប្រកួតកីឡាអន្តរជាតិនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០។ ចាប់ផ្តេីមប្រកួត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមជូនពរដល់បងប្អូនសិក្ខាកាមយោធាកម្ពុជាទាំង ៧រូបដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) សូមឲ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជាយើង។
