header ads

Sponsor

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបិទទីតាំងបង្កប់ KTV ដែលមិនបានចូលរួមគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាល ក្នុងការផ្លាស់ប្តូរពី KTV ទៅជាភោជនីយដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ការកុំឲ្យកើតមាននូវជំងឺកូវីដ-១៩។

ប្រតិបត្តិការនេះមានការបញ្ជាផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងមន្រ្តីសាលាខណ្ឌ រួមទាំងលោកចៅសង្កាត់ទាំង ៣ មានសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ផ្សារដើមគ សង្កាត់បឹងកក់ទី២ រួមទាំងលោកមេប៉ុស្តិ៍ប្រចាំសង្កាត់ទាំង ៣ផងដែរ។

ទីតាំងដែលកម្លាំងអាជ្ញាធរចុះបិទរួមមាន ៖

ទីតាំងទី១ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី ០២ សីហា ខារ៉ាអូខេយីហោ W ផ្ទះលេខ៥០៤ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទីតាំងទី២ នៅវេលាម៉ោង៦ល្ងាច ខារ៉ាអូខេយីហោ X (អតីតឌឹកព្រីវេ) ផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទីតាំងទី៣ នៅវេលាម៉ោង៧យប់ ខារ៉ាអូខេយីហោ សំរឹទ្ធិពេជ្រ ផ្ទះលេខ៧២-៧៤ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងនោះអាជ្ញាធរក៏បានចុះណែនាំពន្យល់អោយម្ចាស់ទីតាំង សុំច្បាប់ពីសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកែប្រែអាជីវកម្ម KTV ទៅជាភោជនីយដ្ឋានវិញ ក៏ដូចជាធ្វើអនាម័យគោរពទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងន័យចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post