header ads

Sponsor

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០,៣០នាទី បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះផ្អាកដ្ឋានសាងសង់ ស្ថិតនៅផ្លូវលេខ២០០ ភូមិ០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ០១នាក់ និង រងរបួសធ្ងន់ ០១នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
👉 ក្រុមការងារបានសម្រេចដូចខាងក្រោម :
១ - ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។
២ - ម្ចាស់ការដ្ឋាន ត្រូវដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសព និងគ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។
៣ - មិនអនុញ្ញាតឲ្យក្រុមជាង និងកម្មករស្នាក់នៅក្នុងការដ្ឋានក្នុងអំឡុងពេលផ្អាកការសាងសង់បណ្តោះអាសន្ននេះឡើយ ។
៤ - ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពការដ្ឋានឡើងវិញឲ្យបានត្រឹមត្រូវ ។
៥ - បន្ទាប់ពី ម្ចាស់ការដ្ឋានបានអនុវត្តតាមចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើបានចប់សព្វគ្រប់ហើយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នើសុំបើកការដ្ឋានឡើងវិញពីរដ្ឋបាលខណ្ឌដូនពេញ ៕
ប្រភព និងរូបភាព៖រដ្ឋបាលខណ្ឌដូចពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post