
សង្គម
អាម៉ាប៉ាប៉ាញ៉ូសខេត្តកែប៖ បើតាមប្រភពពីភ្ញៀវ ទេសចរណ៍ដែលធ្វើដំណើរ ទៅរកសេវាកម្សាន្តក្នុងឱកាសឈប់សម្រាកប៉ុន្មានថ្ងៃមកនេះលើកឡើងថា៖ (បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែបប្រាកដជាបានដឹងហើយពីការគាបស៊ី តាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ ។
ពេលចូលទឹកដីខេត្តកែបចង់មើលឆ្នេរកែប អ្នកត្រូវចំណាយហោចណាស់៤០០០រៀល( សម្រាប់អ្នកជិះរថយន្ត )។
ពេលទៅដល់ឆ្នេរកែប បើអ្នកចង់រកកន្លែងអង្គុយគយគន់ទេសភាពអ្នកត្រូវចំណាយប្រមាណ១០ម៉ឺនរៀល (កន្ទេលក្រាលលើការ៉ូឡា )។
ហើយអ្នកចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ អ្នកត្រូវចំណាយប្រមាណ២០០០០រៀលទៀត ។ហើយបើអ្នកឃ្លានអាហារចង់ញ៉ាំអាហារអ្នកក៏ត្រូវចំណាយប្រមាណ៦០០០០រៀលសម្រាប់ម្ហូបមួយមុខ ។
អ្វីដែលគួរកត់សម្គាល់នោះ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្ដា បានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតថាបានហៅអាជីវករមកអប់រំណែនាំរួចហើយមុនថ្ងៃឈប់សម្រាក ដើម្បីកុំអោយឡើងថ្លៃសេវាកម្មម្ហូបអាហារ និងផ្ទះសំណាក់ សណ្ឋាគារ តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ នៅក្នុងស្ថានភាពជាក់ស្ដែង។

សរុបទៅកែបមិនអាក្រក់ទេ គឺអាក្រក់តែអាជីវករនៅតំបន់នោះទេតើ ។ ពាក់ព័ន្ធការលើកឡើងជំនាញក្រសួង ទេសចរណ៍ខេត្តកែប ក៏ដូចជាអភិបាលក្រុងកែបមិនទាន់អាចធ្វើការទំនាក់ទំនងបាននោះទេ ជុំវិញនិងការលើកឡើងជាច្រើនពីរឿង តម្លៃសេវា និងម្ហូបអាហារដែលស្ទើរតែមិនអាចទទួលយកបាននេះ៕

