សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ជាគម្រោងមួយក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ។
គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ។ គិតមកដល់បច្ចុប្បន្ននេះ ការងារសម្រេចបានប្រមាណ ២៦ % លើទំហំការងារសរុបរបស់គម្រោង ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣. ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៤.៥០០ ហិកតា។
ក្នុងឱកាសអញ្ជើញពិនិត្យគម្រោងនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី គឺជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ដែលសំណង់នេះជាប្រភេទទំនប់ធំ ដែលការសាងសង់តម្រូវឲ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តន៏នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះ និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម ។
គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់បង្កើនផលិតផលកសិកម្មទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។