
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសខេត្តព្រះសីហនុ៖ គិតត្រឹមថ្ងៃ០៧ ខែសីហា ឆ្នាំ២០២០ គឺនៅសល់រយៈពេលតែមួយខែទៀតតែប៉ុណ្ណោះ មន្ត្រីគយបានថ្លែងថា មានរថយន្តអត់ពន្ធ ជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ករណីម្ចាស់មិនចូលទៅដោះស្រាយ បង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់នេះ។


សូមជម្រាបជូនថា កម្លាំងគយចល័តនឹងបន្តចុះចាប់រថយន្តអត់ពន្ឋមួយចំនួនទៀតទៅដល់គេហដ្ឋានតែម្ដង ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់យានយន្តមិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់។
ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ អំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីជៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស ៕
