header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ)៖ ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

* ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់ * ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់ * ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់ * ខេត្តកែបមានចំនួន ២៣,២២៩នាក់ * ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់ * ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់ * ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់ * ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

រូបភាពទី៤
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post