header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ស្នើឱ្យម្ចាស់ក្រុមហ៊ុន និងអាជីវកម្មទាំងអស់ ត្រូវជ្រើសរើសអ្នកបើកបររថយន្ត សម្រាប់ដឹកទំនិញខ្លួន ដោយគ្មានប្រើប្រាស់គ្រឿងញៀនឡើយ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែកបេឡេតិ៍ ០១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា២ខ្នង នៅស្រុកបាណន់ ខេត្តបាត់ដំបង សម្ដេច ស ខេង បានជំរុញឱ្យអាជ្ញាធរពិនិត្យមើលសុខភាពអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនទាំងអស់ ដើម្បីធានាថាគ្មានប្រើប្រាស់គ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«អ្នកញៀនគ្រឿងញៀន មិនត្រូវបើកបរ ។ នេះហើយជាបញ្ហាដែលយើងត្រូវត្រួតពិនិត្យ គឺសមត្ថកិច្ច នគរបាល នៃក្រសួងសាធារណការ និងដឹកជញ្ជូនគឺពិនិត្យ ជាមួយក្រុមហ៊ុនទាំងអស់ ត្រូវពិនិត្យ ដើម្បីធានាថាក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ ជ្រើសរើសបុគ្គលិកបើកបរមក ត្រូវតែធានាថា អត់មានសារធាតុញៀន ទើបបានអនុញ្ញាតឱ្យបើក។ អ៊ីចឹងបើមានសារធាតុញៀន គឺមិនអនុញ្ញាតឱ្យបើកទេ»។

បើតាមសម្ដេច ស ខេង អ្នកបើកបររថយន្តធំៗ ដែលប្រើប្រាស់សារធាតុញៀនកន្លងមក គឺបើកដោយព្រហើនហើយ តែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋតាមដងផ្លូវ។ ក្រៅពីរឹតបន្តឹងលើអ្នកបើកបរសារធាតុញៀននេះ សម្ដេច ក៏ស្នើឱ្យពលរដ្ឋមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងឡើយ ជាពិសេសគោរពតាមច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។

ដោយឡែករថយន្តកែច្នៃ និងយានយន្តកែច្នៃ សមត្ថកិច្ច ក៏ត្រូវបង្ក្រាបឱ្យបានត្រឹមត្រូវផងដែរ។ នេះជាការបញ្ជារបស់សម្ដេច ស ខេង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post