realme ដែលជាម៉ាកបច្ចេកវិទ្យាថ្មីដែលកំពុងមានការពេញនិយម នៅលើពិភពលោកថ្មីៗនេះបានប្រកាសចេញនូវលទ្ធផលដំបូងនៃពាក់កណ្តាលឆ្នាំ ២០២០ ។ នៅក្រោមការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការប្រកួតប្រជែង ដោយផ្អែកទៅលើស្មារតីហ៊ានឆ្ពោះទៅមុខនិងការរចនាដែលពេញនិយមរបស់realme យុទ្ធសាស្ត្រ“ស្មាតហ្វូន + AIoT” ជាមួយការវាយលុកយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រទីផ្សារសម្រាប់យុវវ័យ  realmeនៅតែរក្សារការកើនឡើងដែលផ្ទុយនឹងនិន្នាការដែលកំពុងមានការធ្លាក់ចុះ និងបន្តរក្សារនូវចំណាត់ថ្នាក់ជាម៉ាកស្មាតហ្វូនទី៧ទូទាំងពិភពលោក ថែមទាំងបានជាប់ចំណាត់ថ្នាក់កំពូលទី៤នៅក្នុងទីផ្សារប្រទេសកម្ពុជា។

យោងតាមទិន្នន័យទីផ្សាររបស់Counterpoint បានបង្ហាញថា នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០នេះ លទ្ធផលនៃការលក់របស់realme បានមានការកើនឡើង157% គឺជាម៉ាកស្មាតហ្វូនមួយក្នុងចំណោមម៉ាកស្មាតហ្វូនទាំងពីរដែលមានការកើនឡើង ហើយនៅត្រីមាសទី២ឆ្នាំ២០២០មានការកើនឡើង11% ក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ដែលមានចំនួនកើនឡើងដល់11% ក្រៅពីនេះ realme ត្រូវបានវាយតម្លៃជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេទូទាំងពិភពលោកចំនួនត្រីមាស៤ជាប់គ្នា។

ដោយrealme ទើបតែបង្កើតបានរយៈពេលពីរឆ្នាំប៉ុណ្ណោះ អ្នកប្រើប្រាស់មានដល់ទៅជាង ៤០ លាននាក់ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២០ អ្នកប្រើប្រាស់មានរហូតដល់១៥លាននាក់ ។ realme បានចូលទីផ្សារចំនួន ៥៩ នៅជុំវិញពិភពលោកដែលក្នុងនោះមាន ៩ ដែលមានចំណែកទីផ្សារក្នុងលំដាប់កំពូលទាំង៥ ៖ នៅប្រទេសថៃ ឥណ្ឌា កម្ពុជានិងអេហ្ស៊ីបគឺបានជាប់ជាម៉ាកស្មាតហ្វូនកំពូល ៗ ទាំង ៤ ហើយទទួលបានចំណាត់ថ្នាក់កំពូលទាំង ៥ ផងដែរនៅក្នុងប្រទេសដូចជាមីយ៉ាន់ម៉ា ហ្វីលីពីន អ៊ុយក្រែននិងឥណ្ឌូនេស៊ី។ និងបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៅក្នុងទីផ្សារស្មាតហ្វូននៅអាស៊ីអាគ្នេយ៍ទាំងមូលហើយក្លាយជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។

បានវាយលុកទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័សនិងក្លាយជាអ្នកផ្សព្វផ្សាយ5G នៅទូទាំងពិភពលោក

realmeបានបើកយុគសម័យ 5G ជាមួយនឹងrealme X50 5G ក្នុងគោលបំណងដាក់បង្ហាញដំបូងគេនូវ ផលិតផល 5G ក្នុងជួរតម្លៃផ្សេងៗ និងក្លាយជាអ្នកពេញនិយម5G។ realme មិនត្រឹមតែជាម៉ាកដំបូងដំបូងគេនៅប្រទេសចិនដែលប្តូរជួរផលិតផលផ្សេងៗរបស់ខ្លួនទៅជា 5G ទេ ជាមួយគ្នានេះដែរ realme ក៏បានរៀបចំទីផ្សារ5G នៃប្រទេសចិននិងអាសីុអាគ្នេយ៍ផងដែរ ក្លាយជាអ្នកនាំមុខនៅក្នុងទីផ្សារជាច្រើនទូទាំងប្រទេស :  នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានដាក់ប្រកាសrealme X50 Proហើយបានក្លាយជាផលិតផល5Gដំបូងក្នុងជួរតម្លៃនេះផងដែរ យើងអាចមើលឃើញថា​realmeមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការវាយលុកនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ហើយនាអនាគត realme នឹងព្យាយាមស្វែងរកមុខងារប្រើប្រាស់ផ្សេងៗកាន់តែច្រើន នៃ5G និងធ្វើជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យា5G នៅទូទាំងពិភពលោក​។

លទ្ធផលនៃ ស្មាតហ្វូន + AIoT

កាលពីដើមឆ្នាំ២០២០ realme បានដាក់ប្រកាសយុទ្ធសាស្ត្រ “ស្មាតហ្វូន + AIoT” ។ ទោះជាសេដ្ធកិច្ចនៅទូទាំងពិភពលោកនៅក្នុងដើមកន្លះឆ្នាំពោរពេញដោយការប្រកួតប្រជែងក៏ដោយ realmeក៏នៅតែបានសម្រេចនូវគោលដៅទីផ្សារក្រោមយុទ្ធសាស្ត្រនេះបានដោយជោគជ័យផងដែរ។

យុទ្ធសាស្ត្រនៃផលិតផលរបស់realmeគឺ “1+4+N” ដោយស្មាតហ្វូនជាប្រព័ន្ធគោល អាចភ្ជាប់ជាមួយផលិតផលAIoT ជាច្រើនយ៉ាងសំបូរបែប បង្កើតជីវិតឆ្លាតវៃជាមួយអុីនធើណែតសម្រាប់យុវវ័យ។ នៅត្រីមាសទីមាសឆ្នាំ២០២០ realme បានចូលក្នុងទីផ្សារ AIoT របស់ឥណ្ឌាត្រឹមតែបីខែប៉ុណ្ណោះបានក្លាយជាម៉ាកឧបករណ៍សំលេងកំពូលទាំង៣។ បច្ចុប្បន្ននេះ realme បានដាក់ប្រកាសហើយនូវផលិតផលAIoT នៅក្នុងប្រទេសកម្ពុជា រួមមាន នាឡិកាឆ្លាតវៃជាដើម ថែមទាំងមានគម្រោងនៅក្នុងឆ្នាំ២០២០នេះនឹងបន្តនាំយកផលិតផល AIoT កាន់តែច្រើនផ្សេងទៀតមកផងដែរ ថែមទាំងមានការប្តេជ្ញាចិត្តនឹងក្លាយជាឈុតបច្ចេកវិទ្យាដ៏សំខាន់សម្រាប់យុវវ័យក្នុងប្រទេសកម្ពុជា។

គុណភាពដ៏អស្ចារ្យនិងការរចនាដែលពេញនិយម

realmeបានប្រើប្រាស់បច្ចេកវិទ្យាដែលថ្មី និងឈានមុខគេក្នុងឧស្សាហកម្មនេះ និងបានដាក់បង្ហាញនូវបច្ចេកវិទ្យាសាកថ្មលឿន​ 125Wដំបូងគេ។ ហើយបានប្រើប្រាស់នូវបន្ទះឈីបដែលមានគុណភាពល្អ ថែមទាំងបង្ហាញនូវផលិតផលជាច្រើនទៀត ដូចជាការបំពាក់បន្ទះឈីបSnapdragon 765G/865 ។ ស្របពេលនេះដែរ realmeក៏បាននាំយកវប្បធម៍ដែលពេញនិយមចូលមកក្នុងបច្ចេកវិទ្យា ក្រុមរចនា realme Design Studio បានមានការបង្កើតផលិតផលជាច្រើននិងជាបន្តបន្ទាប់ជាមួយ លោកNaoto Fukasawa ដែលជាអ្នករចនាដ៏ល្បីឈ្មោះក្នុងពិភពលោក និងលោក José Lévy ដែលជាអ្នករចនាម៉ូតដែលសហការជាមួយ Hermes ផងដែរ បង្កើតនូវផលិតផលដែលមានការរចនាទាន់សម័យសម្រាប់យុវវ័យ។ realmeក៏បានលើកឡើងនៅក្នុងការដាក់ប្រកាសC11 តាមព្រឹត្តការណ៍online កាលពីខែកក្កដាផងដែរថា realme Buds Q ដែលរចនាដោយលោកJose Levyដែលជាអ្នករចនាម៉ូតដែលសហការជាមួយHermes នឹងដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជានៅក្នុងខែនេះ ដោយឡែក ​realme X2 Pro Master Edition ពណ៍ Red Brick និង ពណ៍ Concret ដែលរចនាដោយលោកNaoto Fukasawa បានឈ្នះពានរង្វាន់អន្តរជាតិ Red Dot Design Award 2020 ។

លោក Sky Li ដែលជាស្ថាបនិកនៃម៉ាកrealme បានបង្ហាញថា “ពួកយើងនឹងបន្តនាំយកស្មារតីហ៊ានលោតផ្លោះ ​ទៅបន្តដំណើរការនៅក្នុងទីផ្សារទូទាំងពិភពលោក វាយបំបែកនូវយុទ្ធសាស្ត្រទីផ្សារប្រទេសចិននិងអឺរ៉ុបជាដើម។ និងខិតខំសម្រេចគោលដៅចំនួនលក់រហូតដល់ជាងមួយលានគ្រឿងក្នុងរយៈពេល២ទៅ៣ឆ្នាំ បង្កើតជីវិតឆ្លាតវៃជាមួយអុីនធើណែតសម្រាប់យុវវ័យក្លាយជាក្រុមហ៊ុនមួយដែលយូរអង្វែង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor