header ads

Sponsor

សម្រាប់បងប្អូនដែលនិយមស្នេហាទៅលើវិស័យស្មាតហ្វូន ប្រហែលជាបានដឹងបានស្គាល់ហើយមែនទេជាមួយនឹងក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo ដែលបច្ចុប្បន្នកំពុងតែមានឈ្មោះបោះសំលេងខ្លាំងគួរឲ្យកត់សំគាល់ផងដែរនៅទីផ្សារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

បើគិតទៅរយៈពេលជិត ៣ឆ្នាំហើយដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបោះជំហានទៅលើវិស័យស្មាតហ្វូនរបស់ខ្លួនៅលើទីផ្សារនៃប្រទេសកម្ពុជា។ កត្តាមួយចំនួនដែលធ្វើឲ្យស្មាតហ្វូនរបស់ខ្លួនមានការគាំទ្រខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ គឺដោយសារតែ ការរចនាបទគឺមានភាពច្នៃប្រឌិតខ្ពស់ សមត្ថភាពខ្លាំង ស្របទៅនឹងបែបបទនៃមនុស្សសម័យថ្មី រីឯតម្លៃមានភាពសមរម្យជាងក្រុមហ៊ុនស្មាតហ្វូនដ៏ទៃទៀតផង។

មួយវិញទៀតអ្វីដែរពិសេសសម្រាប់ថ្ងៃនេះផងដែរក្រុមហ៊ុនស្មាតហ្វូន vivo មានកាដូជូនបងប្អូនជាមួយនឹង ការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V19 ពីតម្លៃដើម $369 បញ្ចុះនៅសល់ត្រឹមតែ $349 តែប៉ុណ្ណោះ។ បូករួមបន្ថែមជាមួយនឹងកាដូ Power bank និង Bluetooth Speaker យ៉ាងស្រស់ស្អាតទៀតផង។
ខាងក្រោមជាលក្ខណះពិសេសរបស់ស្មាតហ្វូន V19 ៖

• អេក្រង់លាត Super AMOLED Ultra O Screen
• ទំហំអេក្រង់ 6.44-inches 1080x2400 FHD+
• កាមេរ៉ាមុខភ្លោះ 2 គ្រាប់ 32MP Super Night Selfie + 8MP Super Wide-Angle Selfie 105° ថតរូបបានកាន់តែធំទូលាយ មុខងារ Ultra Stable ទប់លំនឹងនៅពេលថតវីដេអូ
• កាមេរ៉ាក្រោយ 4 គ្រាប់ 48MP AI Quad Camera + 8MP + 2MP +2MP
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបកាន់តែធំទូលាយ 12០° (AI 12០° wide Angle)
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode)
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ កាត់តរូបភាព (AI Image Matting)
• មុខងារ Ultra Stable ទប់លំនឹងនៅពេលថតវីដេអូ
• ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 712AIE Octa-core)
• RAM 8GB + ROM 128GB +SD Card up to 256GB
• មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)
• ថាមពលថ្មទំហំ 4500mAh
• បច្ចេកវិទ្យាសាកថ្មលឿន 33W FlashCharge 2.0
• Funtouch OS10 (Based on Android 10)
• មានពីរពណ៌គឺ Gleam Black និង Sleek Silver

សម្រាប់លោកអ្នកដែរកំពុងតែស្វែងរកជាវទៅលើស្មាតហ្វូន V19 សូមប្រញាប់ធ្វើការរួសរាន់ឡើង ទាន់ក្រុមហ៊ុន vivo បើកធ្វើការប្រម៉ូសិនបញ្ចុះតម្លៃពិសេស ជាវមិនទាន់ប្រយត្ន័អស់ណាបងប្អូន ដោយសារចំនួនមានកំណត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post