បច្ចេកវិទ្យា

realme

បច្ចុប្បន្ននេះ ទាំងការរស់នៅក៏ដូចជា ការទិញទំនិញសុទ្ធតែមានការផ្លាស់ប្តូរជាបែបអុីនធើណេត ។ ហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា ម៉ាកបច្ចេកវិទ្យាពេញ​និយមrealme ក៏បានបង្កើតនូវការលក់លក្ខណៈសំបូរបែប​ ដោយផ្អែកទៅលើការលក់Offline បង្កើតឡើងនូវការលក់ថ្មីតាមរយៈOnline ផ្តល់នូវបទពិសោធន៍ទិញទំនិញដែលងាយស្រួលនិងថ្មីដល់អតិថិជន។

 realmeបានសហការជាមួយដៃគូលក់Onlineនិងក្រុមហ៊ុនដឹកជញ្ជូនជាច្រើន រួមមាន Smile Shop、L192、La Rue និង Dola Mallជាដើម ខណៈពេលដែលមានការធានានូវគុណភាពនិងការជួសជុលដូចគ្នាទៅនឹងការលក់Offlineដែរ ថែមទាំងនាំមកនូវការសន្សំសំចៃ បទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល ដល់អតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈនិងបទពិសោធន៍កាន់តែប្រសើររបស់អតិថិជនវ័យក្មេង។

 ដើម្បីបង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន និងបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត ដោយ នៅពេលដែលអតិថិជនបានជួបនូវផលិតផលrealmeដែលពេញចិត្តហើយនោះ មិនដោយសារតែថវិកាមិនគ្រប់គ្រាន់ហើយធ្វើអោយបានបង់របស់ដែលពេញចិត្ត ។ realme រួមជាមួយនឹងWOWNOW ដែលជាដៃគូលក់អនឡាញ​ បានប្រកាសនៅថ្ងៃទី២៩ខែសីហាថា អតិថិជននឹងអាចទិញទូរស័ព្ទrealmeដោយការបង់រំលោះតាមរយៈWOWNOW  បង្កើតនូវការបង់រំលោះតាមរយៈអនឡាញមុនគេនៅក្នុងប្រទេសកម្ពុជា ។

 ទទួលយកបទពិសោធន៍ថ្មីកាន់តែប្រសើរនៃការទិញតាមអ៊ិនធឺរណែតសម្រាប់អ្នកប្រើប្រាស់។ WOWNOWគឺជាកម្មវិធីតាមលក់តាមអ៊ិនធឺរណែតដែលលក់អ្វីគ្រប់យ៉ាងនៅក្នុងប្រទេសកម្ពុជា។ WOWNOWឥឡូវនេះបានត្រៀមខ្លួនរួចរាល់ដើម្បីចូលមកកាន់ទីផ្សារជាមួយតម្លៃទាបបំផុត​ផលិតផលដែលមានគុណភាពមកពីគ្រប់ទិសទីដើម្បីលើកទឹកចិត្តដល់របៀបរស់នៅឌីជីថលរបស់អ្នកទាំងអស់គ្នា។

 អ្វីដែលគួរអោយកត់សម្គាល់នោះគឺដើម្បីអោយអតិថិជនឆាប់បានទទួលនូវបទពិសោធន៍ប្រើប្រាស់នៃផលិតផលrealme realme បានសហការជាមួយE-Gets ដែលជាក្រុមហ៊ុនដឹកជញ្ចូនដែល        ដែលនៅក្នុងទីក្រុងភ្នំពេញគ្រាន់តែចំនាយពេល១នាទីក្នុងការចុចទិញ និងទទួលបានឥវ៉ាន់ក្នុងរយៈពេលមួយម៉ោង តាមរយៈសេវាកម្មនិងការទាន់ពេលវេលាកំណត់ បទពិសោធន៍អ្នកប្រើប្រាស់ត្រូវបានកែលម្អជាបន្តបន្ទាប់ ដែលអាចបំពេញតំរូវការរបស់អ្នកប្រើប្រាស់សម្រាប់ការទិញទំនិញប្រកបដោយប្រសិទ្ធភាព ។

 ក្នុងនាមជាម៉ាកផលិតផលដែលមានការរីកចម្រើនឆាប់រហ័សបំផុត realme មិនត្រឹមតែមានភាពប្រសើរលើសគេទៅលើផ្នែកមុខងារ ការរចនា និងគុណភាពផលិតផល ដើម្បីផ្តល់អោយអតិថិជននូវផលិតផលកាន់តែល្អនោះទេ ថែមទាំង ធ្វើអោយអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អទៅលើផ្នែកសេវាកម្ម រឹតចំណងរវាង realme និងអតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈនិងបទពិសោធន៍កាន់តែប្រសើររបស់អតិថិជនវ័យក្មេង អនុវត្តន៍ជានិច្ចនូវគោលការណ៍Dare to Leap ។ នាអនាគត realme នឹងបន្តរកវិធីសាស្រ្តលក់ដែលកាន់តែមានភាពច្នៃប្រឌិត ដើម្បីផ្តល់អោយនូវអតិថិជនតម្លៃកាន់តែសមរម្យ បទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល សូមទន្ទឹមរង់ចាំទាំងអស់គ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor