សង្គម
អាម៉ាប៉ាប៉ាញ៉ូសមនុស្សចំនួន១៥នាក់ត្រូវបានជួយសង្គ្រោះដោយទូកនេសាទ ហើយបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុតាមដានសុខភាព។
កាលពីម៉ោង៥ល្ងាចថ្ងៃទី០១ ខែសីហា មានករណីទូកនេសាទត្រីពណ៌ខៀវបានលិច នៅចំណុចក្បែរច្រាំងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅពេលកំពុងធ្វើដំណើរចេញពីក្រុងព្រះសីហនុ ទៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីចូលរួមកម្មវិធីខួបកំណើតនៅទីនោះ។
ជនរងគ្រោះម្នាក់បាននិយាយថា មូលហេតុដែលបណ្តាលអោយលិចទូក គឺបណ្ដាលមកពីខូចប្រព័ន្ធបូមទឹក រួចត្រូវទឹករលកខ្លាំងបោកបណ្តាលអោយធ្លុះក្តាផ្នែកខាងមុខ។
នៅក្នុងករណីនេះ ប៉ូលីសខេត្តក៏បានបញ្ជូនកម្លាំងទៅជួយសង្គ្រោះ បន្ទាប់ពីទទួលបានដំណឹងពីអ្នកនេសាទ។
រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ខែសីហា ដោយសារអំឡុងពេលនេះ នៅលើផ្ទៃសមុទ្រនឹងមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំង ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕