
បរទេស
អាម៉ាប៉ាប៉ាញ៉ូសប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យទី២សីហានេះ បានរាយការណ៍ថា មានការឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៥,០៣២នាក់ ដែលជាការឆ្លងតែមួយថ្ងៃច្រើនបំផុតសម្រាប់ប្រទេសនេះ។ ហ្វីលីពីនបានអះអាងថា មកដល់ពេលនេះ ករណីឆ្លងជំងឺកូវីដ១៩សរុបកើនដល់១០៣,១៨៥ ករណី។
ក្រសួងសុខាភិបាលក៏បាននិយាយផងដែរថា ចំនួនអ្នកស្លាប់នៅថ្ងៃសៅរ៍គឺមាន២០នាក់ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់២,០៥៩នាក់។
អ្នកនាំពាក្យរបស់ប្រធានាធិបតីបាននិយាយថា លោក រ៉ូឌ្រីហ្គោ ឌូទើតេគ្រោងជួបជាមួយសមាជិកគណៈរដ្ឋមន្រ្តីសំខាន់ៗនៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាពីការអំពាវនាវរបស់ក្រុមជួរមុខខាងវេជ្ជសាស្ត្រ ដើម្បីឱ្យបិទរដ្ឋធានីម៉ានីលដែលមានចំនួននៃការឆ្លងភាគច្រើនវិញ។
កាលពីថ្ងៃសៅរ៍ មនុស្សចំនួន៨០នាក់ ដែលតំណាងឱ្យក្រុមវេជ្ជបណ្ឌិតចំនួន៨០,០០០នាក់ និងគិលានុបដ្ឋាយិកាចំនួន១លាននាក់បាននិយាយថា ប្រទេសហ្វីលីពីនកំពុងបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានព្រមានពីការដួលរលំនៃប្រព័ន្ធថែទាំសុខភាព ដោយសារការឆ្លងរាលដាលដោយគ្មានការត្រួតពិនិត្យតឹងរ៉ឹង៕