header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាប៖ ជំងឺរាតត្បាតកូវីដ១៩ បានបង្កឲ្យមនុស្សជាច្រើន បាត់បង់ការងារធ្វើ ប្រទេសធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងគំហុក។ ជាក់ស្តែងជាងថតរូបម្នាក់នៅខេត្តសៀមរាប បានបាត់បង់ចំណូលពីអាជីពសព្វថ្ងៃ ក៏បានផ្លាស់ប្តូរមុខរបរពីជាងថតរូប មកចិញ្ចឹមកង្កែប និងបង្កងវិញ។ ជាងថតម្នាក់នោះគឺលោក អេង សុផារ៉ាន់។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អេង សុផារ៉ាន់ ជាជាងថតនៅតាមពិធីអាពាហ៍ពិពាហ៍ បានលើកឡើងថា ដំបូងឡើយលោកចាប់អាជីពជាជាងថតរូបនេះ ទទួលបានប្រាក់ចំណូលចន្លោះពី ៥០០ដុល្លារ ទៅ ៦០០ដុល្លារក្នុងខែ។ ប៉ុន្តែក្រោយពីជំងឺកូវីដ១៩វាយលុកចូលដល់ប្រទេសកម្ពុជា មុខរបររបស់លោកក៏ធ្លាក់ចុះចំណូលជាលំដាប់រហូតដល់បាត់បង់ចំណូលទាំងស្រុង។

ក្រោយពីអាជីពជាជាងថតរូបគ្មានទីផ្សារនៅក្នុងសម័យកាលកូវីដនេះ លោក អេង សុផារ៉ាន់ បានផ្លាស់ប្តូរអាជីពមកប្រកបរបរចិញ្ចឹមកង្កែប និងបង្កងវិញ ដោយទទួលបានប្រាក់ចំណូលសមរម្យពីរបរនេះ។ លោកបានឲ្យដឹងថា បច្ចប្បន្នលោកប្រកបរបរចិញ្ចឹមកង្កែប និងបង្កង ដែលអាចរកចំណូលបានចន្លោះពី ៣០០ដុល្លារទៅ ៥០០ដុល្លារក្នុងមួយខែ បន្ទាប់ពីទូទាត់ថ្លៃចំណាយរួចរាល់។ កសិកររូបនេះបន្តថា សព្វថ្ងៃរូបលោកមានអាងចិញ្ចឹមកង្កែបចំនួន ១០តង់ និងអាងចំនួនមួយសំរាប់បង្កង ដែលពីមុនរូបលោកមានត្រឹមតែ២តង់ ប៉ុណ្ណោះ។ ក្នុងតង់នីមួយៗផ្ទុកកូនកង្កែបបានចំនួនជិត៤០០ ហើយសព្វថ្ងៃរូបលោកមានមេពូជកង្កែប ដែលមានលទ្ធភាពបង្កាត់កូនបានរាប់រយក្បាលផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ដោយឡែកបង្កង លោកបញ្ជាក់ថា គ្រាន់តែចិញ្ចឹមបន្ទាប់បន្សំជាមួយការចិញ្ចឹមកង្កែបតែប៉ុណ្ណេះ ដោយសារបង្កងត្រូវចំណាយដើមទុនច្រើន និងប្រើបច្ចេកទេសខ្ពស់ ។ លោកបន្ថែមថា បច្ចប្បន្ននេះទីផ្សារកង្កែបមានច្រើន ជាក់ស្តែងលោកអាចលក់កង្កែបសាច់ និងកូនពូជកង្កែប១ក្បាលតម្លៃ៣០០រៀល។ សព្វថ្ងៃមេពូជរបស់លោកអាចមានលទ្ធភាពបង្កាត់កូនបានរាប់រយក្បាល។

លោក អេង សុផារ៉ាន់ បានសង្កត់ធ្ងន់ថាថា « ក្នុងការចាប់ផ្តើមរបរចិញ្ចឹមកង្កែបដំបូង យើងគប្បីកុំធ្វើជាទ្រង់ទ្រាយធំ ពោលក្នុងការសាកល្បងតំបូងគឺត្រូវធ្វើជាលក្ខណៈទ្រង់ទ្រាយតូចល្មមបានហើយ បន្ទាប់មកទៀត ចាំពង្រីកតាមក្រោយក៏មិនហួសពេល ជៀសវាងជួបហានិភ័យ » ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការចិញ្ចឹមកង្កែបនេះ លោក សុផារ៉ាន់ បានអះអាងថា ១អាងចំណាយអស់ត្រឹមតែ ៦ម៉ឺនរៀលប៉ុណ្ណោះ ដោយទទួលបានចំណូលចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ក្នុង១ខែ។ ទន្ទឹមនឹងនេះ លោក អេង សុផារ៉ាន់ គ្រោងពង្រីកការចិញ្ចឹមឲ្យកាន់តែធំជាងមុន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈដែលកូវីដ១៩ នៅមិនទាន់ផុតរលត់ពីប្រទេសប្រទេសកម្ពុជានៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post