header ads

Sponsor

>

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ការវិភាគវត្ថុសំណាក​ទទួល​បាន​ពី​វិទ្យា​ស្ថាន​ជាតិ​ស្រាវជ្រាវសុខភាពសាធារណៈបានបង្ហាញថា អ្នកជាប់ពន្ធនាគារចំនួន១៤៧នាក់ គឺអវិជ្ជមាន​វីរុស​កូវីដ​១៩ ហើយពួកគេគឺឆ្លងជំងឺផ្ដាសាយធំ ដែលជាជំងឺអាចឆ្លងបន្តគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីថា៖«អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន  និងសូមបងប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ផង និងការពារជំងឺ​ផ្តា​សា​យធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឫឆ្លងនៅក្នុងក្រុមគ្រួសារ  ឫនៅ​ក្នុង​ក្រុម​មនុស្ស​ណា​មួយ​នោះ​ដែរ»។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជាប់ពន្ធនាគារចំនួន១៤៧នាក់​ ក្នុងនោះស្រ្ដីមានចំនួន១៩នាក់ ត្រូវបានដាក់ឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែក និងបានយកសំណាកមកធ្វើតេស្ដកាលពីថ្ងៃទី៣១ខែសីហា ក្រោយពីពួកគេបានឆ្លងជំងឺផ្ដាសាយធំតៗគ្នា។ ចំណែក​អ្នកជាប់ឃុំ១១នាក់ សង្ស័យឆ្លងជំងឺផ្ដាសាយ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងអ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ចំនួន៣២៦នាក់ ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ឌឌីន បញ្ជាក់ទៀតថា ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំង១៤៧នាក់  គឺមានសភាព​ល្អ​ប្រសើរ​ជាបណ្តើរៗ  និងស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ​របស់មន្ទីរសុខា​ភិ​បាល​ខេត្ត​ព្រះ​វិហារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបន្ថែមថា ករណីជំងឺផ្តាសាយធំ  (Influenza A) ជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយធំ ប្រសិន​បើ​បុគ្គល​ម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពាក់កណ្ដាលខែសីហា ព្រះសង្ឃវត្តប្រាសាទនាងខ្មៅចំនួន៣៤អង្គ ស្ថិតភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្ត​តា​កែវ ក៏ធ្លាប់ត្រូវបាន​ក្រសួង​សុខា​ភិ​បាល​យកសំណាកទៅធ្វើតេស្ដជំងឺកូវីដ១៩ដែរ បន្ទាប់​ពី​ព្រះ​សង្ឃ​ទាំងនេះ បានចេញរោគសញ្ញាផ្ដាសាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែលទ្ធផលធ្វើតេស្ដបញ្ជាក់ថា ព្រះសង្ឃទាំងនេះ គ្រាន់តែ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post