header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តរតនគិរី ៖ មុខតំណែងថ្មីមួយ ត្រូវបានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ប្រគល់ជូនលោក កែប កត់ ក្រោយពេលមន្ត្រីក្រោមឱវាតប្ដឹង ពីករណីលោក កែប កត់ កឹបគេងប្រាក់លើកទឹកចិត្ត (ប្រាក់អប្បហារ) រាប់រយលាន។

លោក កែប កត់ ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ក្នុងអំឡុងចុងឆ្នាំ២០១៥ ហើយត្រូវបានប្រតិភូរាជរដ្ឋាភិបាលសម្រេចចាត់តាំងលោក ឲ្យទៅបំរើការងារ ជាមន្ត្រីនៅមជ្ឈមណ្ឌលស្រាវជ្រាវវាយតម្លៃធនធានព្រៃឈើ និងការប៉ះពាល់សេដ្ឋកិច្ចសង្គម និងបរិស្ថាន នៃវិជ្ជាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការតែងតែនេះបន្ទាប់ពីផ្ទុះរឿងប្រាក់លើកទឹកចិត្ត(ប្រាក់អប្បហារ) ជាង ៣រយលានត្រូវលោក កែប កត់ នាយខណ្ឌយកមកធ្វើការបែងចែកមានភាពមិនប្រក្រតី ព្រមទាំងបាត់ទឹកប្រាក់ជាច្រើន ធ្វើឲ្យមន្រ្តីក្រោមឱវាតកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យប្ដឹងទៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ព្រមទាំងប្ដឹងចូលទៅ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ និងរហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ពួកគេក៏បានដាក់ពាក្យបណ្ដឹងចូលទៅឯកឧត្ដមទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំអំពើពុករលួយមួយច្បាប់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាលោក កែប កត់ អតីតជានាយខណ្ឌរដ្ឋបាលព្រៃឈើ ព្យាយាមបកស្រាយថា ប្រាក់នេះលោកបែងចែកតែមន្ត្រីធ្វើការ និងមន្ត្រីសកម្មក្នុងការងារចុះបង្ក្រាបបទល្មើសយ៉ាងណាក៏ដោយ ក៏លទ្ធផលត្រូវបានប្ដូរតំណែងពីនាយខណ្ឌដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ចុចអាន ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើម្នាក់កិបកេងលុយលើកទឹកចិត្ត រាប់រយលានរៀលទៅចាយម្នាក់ឯង ត្រូវកូនចៅប្ដឹងទៅក្រសួងពាក់ព័ន្ធ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post