header ads

Sponsor

បាត់ដំបង៖ ភ្ញាក់ផ្អើលក្រោយឃើញព្រះសព ព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឆេះនៅកុដ ដែលសង្ស័សថាបានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

លោកគ្រូចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ ដែលបានឃើញហេតុការណ៍ផ្ទាល់ មានសង្ឃដីកាថា មុនពេលកើតហេតុព្រះគ្រូបានឃើញផ្សែងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់ ដោយបន្ទប់នោះបានដាក់គន្លឹះខាងក្នុង រួចក៏ស្រែកហៅគ្នាមកជួយពន្លត់ភ្លើង ក្រោយបើកទ្វារចូលទៅក៏ឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកពេញបន្ទប់ ហើយឮសម្លេងសូត្រធម៌ ។

ភ្លាមនោះក៏នាំគ្នាចាក់ទឹកពន្លត់ភ្លើង ប៉ុន្តែជាអកុសលជនរងគ្រោះបានសុគតបាត់ទៅហើយ ក្រោយកើតហេតុព្រះគ្រូចៅអធិការបានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យមកពិនិត្យផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post