
សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីថ្ងៃទី ២០ ខែកញ្ញា មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានណែនាំដល់ម្ចាស់រមណីយដ្ឋាននៅតាមតំបន់ជ្រលងភ្នំ ឬស្ទឹង បឹងបួរ ឲ្យផ្អាកសកម្មភាពអាជវីកម្មបណ្ដោះអាសន្នចាប់បីថ្ងៃទី២០ ខែកញ្ញា តទៅ ដើម្បីបញ្ជៀសពីគ្រោះថ្នាក់ ដែលកើតឡើងដោយមាតុភូតធម្មជាតិ។
មន្ទីរទេសចរណ៍ព្រមានយ៉ាងដូច្នេះថា ម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំ ដងស្ទឹងបឹងបួរសេចក្ដីជូនដំណឹងនឹងត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់។ ដូច្នេះ ម្ចាស់រមណីយដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃនេះតទៅ។
ការជូនដំណឹងនេះធ្វើឡើងក្រោយពេល ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ខ្យល់ម៉ូសុងនិរតីបានបង្កើតល្បឿនលឿនបក់មកលើប្រទេសកម្ពុជា ទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបនៅលើសមុទ្រប៉ាស៊ីហ្វិក ដែលវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបនិងបណ្ដាលឲ្យកើតមានព្យុះនូលចាប់ពីថ្ងៃទី២០កញ្ញា ដែលធ្វើឱ្យខេត្តនៅតាមតំបន់មាត់សមុទ្រប្រឈមខ្លាំងនឹងជំនន់ទឹកភ្លៀង ហើយទន្លេមេគង្គនឹងឡើងជាបន្តបន្ទាប់។
ចាប់តាំងពីថ្ងៃទី ១៧ ខែកញ្ញា មនុស្ស ៤នាក់ ត្រូវបានលង់ទឹកស្លាប់នៅខេត្តព្រះសីហនុ ដោយសារការកើនឡើងនូវជំនន់ទឹកភ្លៀងបណ្ដាលពីឥទ្ធិពលព្យុះនូល៕