header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការអូររវាក់ ដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ កំពុងជិះម៉ូតូ ចំនួន០២គ្រឿង នៅលើម៉ូតូមានដឹកការ៉ុង ចំនួន០៣ការ៉ុង នៅពេលកំពុងចុះល្បាតត្រង់ចំនុចភ្នំស្វាយ ស្ថិតក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃលំផាត់ នៃភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងចំណោមជនសង្ស័យចំនួន០៣នាក់ គឺ០២នាក់ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល នៅសល់ម្នាក់ ឈ្មោះ ព្រុត កាដុល អាយុ ២៩ឆ្នាំ ជនជាតិភាគតិចក្រោល មានទីកន្លែងកំណើត ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកត្រូវបាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់មន្រ្តីបរិស្ថានបានរឹបអូសម៉ូតូ ២គ្រឿង និងសាច់សត្វទន្សោងព្រៃក្រៀមចំនួន៧៦គីឡូក្រាម ដឹកជញ្ជូនយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post