header ads

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនៈ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចជិះកង់ឆក់ទូរស័ព្ទដៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះឈ្មោះ យឿម ឆេងអ៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ផ្នែកលក់ ស្នាក់នៅផ្ទះជួលលេខ២៥Eo ផ្លូវលេខ៤២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ហើយជនសង្ស័យ មានសារធាតុញៀ.នក្នុងទឹកនោម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីម្តុំវិមានឯករាជ្យ មកលេងមុខព្រះបរមរាជវាំង ដោយជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីត្បូង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកជើង មកដល់មុខព្រះបរមរាជវាំងខាងត្បូង ព្រះអង្គដង្កើរ ជនរងគ្រោះបានឈប់ម៉ូតូ ចុះឈរយកទូរស័ព្ទមកថតលេងក្បែរចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ ក៏ស្រាប់តែមានជនសង្ស័យ ជិះកង់មកពីក្រោយ ហើយអែបខាងឆ្វេងដៃជនរងគ្រោះ ដោយពេលនោះជនរងគ្រោះ កំពុងកាន់ទូរស័ព្ទដៃថតលេង ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច រួចជិះកង់គេចខ្លួន។

ពេលនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ រត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនៈ ល្បាតមកដល់ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ នាំមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនៈ ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកSamsung Galaxy S8 ពណ៍ស លាយពណ៍ទឹកសមុទ្រ បានប្រគល់ជូនម្ចាស់ដើមវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

@Amapapa.News
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post