header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ មុននេះបន្តិច វេលារសៀល ទី ១២ ខែ កញ្ញា ឆ្នាំ ២០២០នេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកស.ពមនុស្សស្រីម្នាក់អណ្ដែតទឹកនៅចំណុចទន្លេមុខវាំង ដែលត្រូវបានគេស្គាល់ថា ជានារីស្រស់សោភាឈ្មោះ ចាន់ ស្រី មាន អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ ដោយប្រើប្រាស់គណនីហ្វេសប៊ុ។កឈ្មោះ «Gech Gech» និងបានស្រង់មកលើគោកហើយ ក្រោមការឡោមព័ទ្ធពីអ្នកមេីលយ៉ាងកកកុញ។

សូមជម្រាបជូនថា នៅទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នារីរូបខាងលើនេះ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកបាច់ផ្កា និងស្បែកជើងលើស្ពាន ដោយនៅមុនពេលលោតទឹកនេះមានអ្នកឃើញហេតុការណ៍ ថាគេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផង បន្ទាប់មករថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្តិចក្រោយមកនារីខាងលើបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post