សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

អភិបាលក្រុងហ្សាកាតាបាននិយាយកាលពីថ្ងៃពុធថា ទីក្រុងនេះនឹងត្រូវបិទឡើងវិញចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយសារករណីឆ្លងជំងឺកូវីដ១៩បានកើនឡើងជាថ្មី។

ទីក្រុងហ្សាកាតាត្រូវបានបិទដំបូងកាលពីដើមខែមេសា ហើយបានបន្ធូរបន្ថយវិធានការវិញជាបណ្ដើរៗចាប់ផ្ដើមពីខែមិថុនា ខណៈករណីឆ្លងនៅពេលនោះបានធ្លាក់ចុះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ករណីឆ្លងបានកើនឡើងវិញយ៉ាងឆាប់រហ័ស។

លោក Anies Baswedan អភិបាលក្រុងហ្សាកាតាបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរគ្មានជម្រើសផ្សេង ក្រៅពីការដាក់អនុវត្តវិធានការនេះជាបន្ទាន់​ឡើយ ខណៈអ្នកស្លាប់និងឆ្លងថ្មីចូលទៅសម្រាកនៅក្នុងមន្ទីរពេទ្យកំពុងកើនឡើង ដែលធ្វើទីក្រុងនេះ ធ្លាក់ទៅក្នុងស្ថានភាពអាសន្ន។ លោកបន្តថា អ្នកនៅទីក្រុងត្រូវ​វិលត្រ​ឡប់ទៅរកដំណាក់កាលដំបូងនៃការរាតត្បាតវិញ គឺធ្វើការងារតាមផ្ទះ រៀនតាមផ្ទះ និងធ្វើសកម្មភាពសាសនាតាមផ្ទះ ក្នុងនោះសួនកម្សាន្ត ផ្សារទំនើប នឹងត្រូវបិទឡើងវិញដែរ។​​​​​​​​​​​​​​​​​

កាលពីថ្ងៃពុធ ឥណ្ឌូនេស៊ីបានរាយការណ៍អ្នកឆ្លងថ្មីចំនួន ៣៣០៧ នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបកើនដល់ ២០៣ ៣៤២ នាក់ និងអ្នកស្លាប់កើនដល់ ៨ ៣៣៦ នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor