header ads

Sponsor

នៅក្នុងយុទ្ធនាការ “Night Artist” កាលពីខែមុននេះនៅលើបណ្តាញសង្គមនោះនៅក្នុងការស្វែងរកនូវអ្នកដែលមានទេពកោសល្យនៅក្នុងការថតរូបភាពនៅក្នុងពេលយប់នៅជុំវិញពិភពលោកនោះ យុទ្ធនាការនេះធ្វើអោយមានការទាក់ទាញអ្នកប្រើប្រាស់ជាច្រើនដែលក្នុងនោះក៏មានលោក Chris Hau ដែលជាអ្នកឈ្នះពានរង្វាន់ថតរូបភាពពិភពលោក និងអ្នកថតរូបដ៏ល្បីល្បាញជាច្រើនទៀតដែលក្នុងនោះក៏មានលោក Samuel Elkins ផងដែរ។ ជាមួយនឹងការធ្វើបដិវត្តន៍ទៅលើការថតរូបភាពនៅពេលយប់របស់ស្មាតហ្វូន flagship X50 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo នោះ យុទ្ធនាការនេះគឺធ្វើអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពដ៏ស្រស់ស្អាតជាច្រើនជាមួយនឹងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកថែមទៀត។

យុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែសីហានេះដែលមានការជម្រុញអ្នកប្រើប្រាស់ជាច្រើនអោយធ្វើការចែករំលែកនូវរូបភាពជាច្រើនរបស់ពួកគេក្នុងការថតរូបភាពពេលយប់នៅលើមេឃនិងធ្វើការបង្ហោះនៅលើបណ្តាញសង្គមថែមទៀត។ នៅក្នុងយុទ្ធនាការនេះ អ្នកថតរូបភាពពេលយប់អាចធ្វើការថតរូបភាពជាច្រើនប្រភេទដោយប្រើប្រាស់នូវមុខងារដ៏សម្បូរបែបជាច្រើនរបស់ក្រុមហ៊ុន vivo ដូចជាប្រព័ន្ធ Gimbal Camera System និង Astro Mode ថែមទៀត។ នៅក្នុងការជម្រុញដោយយុទ្ធនាការរបស់ក្រុមហ៊ុន vivo នេះ លោក Chris Hau និង Samuel Elkins ក៏ប្រកាសបង្ហាញនូវការប្រកួតប្រជែងមួយដែលមានការគាំទ្រនៅជុំវិញពិភពលោកដែលក្នុងនោះគឺមានអាស៊ីអាគ្នេយ៍ រុស្សី និងអ៊ុយក្រែនថែមទៀត។

នៅក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យនោះក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន X50 series នៅក្នុងខែមិថុនាជាមួយនឹងការប្រកាសបង្ហាញនៅក្នុងខែកក្កដាផងដែរ។ ផលិតផលថ្មីនេះគឺមានដូចជា X50, X50 Pro និង X50 Pro+ គឺប្រកាសបង្ហាញជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងការថតរូបភាពថែមទៀត។ នៅក្នុងការបង្កើតឡើងសម្រាប់ភាពច្នៃប្រឌិតជាច្រើននោះ ស្មាតហ្វូន X50 Pro នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Gimbal Camera System ដែលអាចធ្វើការថតរូបភាពបានច្បាស់នៅក្នុងកម្រិតគុណភាពខ្ពស់នៅក្នុងពេលយប់ ខណៈពេលដែលមុខងារ Astro Mode និង Super Night Mode អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពបានស្រស់ស្អាតបំផុត។ សម្រាប់មុខងារ Extreme Night Vision និង Pro Sports Mode របស់ស្មាតហ្វូន X50 Pro+ ក៏ជួយអ្នកអប្រើប្រាស់ជាច្រើនអោយថតរូបភាពជាច្រើនបានស្រស់ស្អាតនៅក្នុងទីងងឹតបានថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo មានសមត្ថភាពខ្លាំងក្លាក្នុងការថតរូបភាពប្រភេទ self-portraits, portraits, night, sports និង Modes ជាច្រើនទៀត។ ខណៈពេលដែលរូបភាពនេះគឺស្រស់ស្អាតនោះ លោក Samuel Elkins ដែលជាអ្នកជំនាញនៅក្នុងការថតរូបភាពនោះក៏រកឃើញនូវមុខងារពិសេសៗជាច្រើននៅលើស្មាតហ្វូន X50 series ដែលមានការពង្រឹងទៅលើការថតរូបភាពពេលយប់បានយ៉ាងល្អបំផុត។

លោក Samuel មានសមត្ថភាពខ្លាំងក្លានៅក្នុងការថតរូបភាពច្បាស់ដោយប្រើប្រាស់នូវមុខងារ Pro Sports Mode នៅក្នុងការពង្រឹងទៅលើមុខងារ shutter speed និង ISO sensitivity ថែមទៀត។ អ្នកថតរូបអាជីពលោក Chris Hau ក៏ប្រើប្រាស់នូវមុខងារជាច្រើនរបស់ស្មាតហ្វូន vivo នេះធ្វើការថតរូបភាពប្រភេទ Reflect យ៉ាងអស្ចារ្យថែមទៀត។ វាក៏មាន Filters ជាច្រើនទៀតសម្រាប់ការថតរូបភាពពេលយប់ដ៏ស្រស់ស្អាតផងដែរ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺជាអ្នកត្រួសត្រាយផ្លូវទៅលើបច្ចេកវិទ្យានៃការថតរូបភាពដែលមានការបន្តទៅលើការពង្រឹងទៅលើផ្នែក Hardware និង Software នោះ សមត្ថភាពនៃការប្រើប្រាស់នៅលើស្មាតហ្វូននេះគឺពិតជាអស្ចារ្យមែនទែន។ នៅក្នុងឆ្នាំ ២០១៨ នេះ ស្មាតហ្វូន NEX របស់ vivo គឺជាស្មាតហ្វូនដំបូងបំផុតដែលមានកាមេរ៉ាផុសឡើង Selfie ហើយវាមានអេក្រង់ពេញគែម Ultra FullView™ Display ថែមទៀត។ សម្រាប់ល្បឿននៃការលោតកាមេរ៉ាផុសឡើងនេះគឺមានល្បឿន ១ វិនាទីទៅ 0.62 វិនាទីដែលពិតជាលឿនក្នុងការប្រើប្រាស់មែនទែន។ ក្រុមហ៊ុន vivo ក៏ធ្វើការបង្កើននូវទំហំកាមេរ៉ាខាងមុខពីទំហំ 1.3MP ទៅ 32MP ថែមទៀត។ សម្រាប់មុខងារ Night Mode ពេលនេះត្រូវបាន upgrade ទៅជាមុខងារ Super Night Mode ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post