header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ខណៈដែល ឃើញមានត្រឹម ស្បែកជើងកែងនារីម្នាក់ ម៉ាស់១ និងបាច់ផ្កាមួយបាច់ ដែលគេបានឃើញថា បានលោតទឹកសម្លា.ប់ខ្លួន នៅលើស្ពានជ្រោយចង្វារ កាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមអ្នកនៅម្ដុំនោះ បានឲ្យដឹងថា មុនពេលកើតហេតុ មាននារីម្នាក់គាត់បានឈរនៅលើស្ពានជាមួយមិត្តភក្តិ ហើយក៏ឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង។​​​​​​​​​​​​​​​​​​​

បន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

រហូតមកដល់ពេលនេះសមត្ថកិច្ចរងចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ ឃើញមាននារីម្នាក់ដែលមានឈ្មោះថា Pich Morokoth អាចជាមិត្តភក្តិ បានបង្ហោះរូបជាច្រើនសន្លឹកដែលមានស្បែកជើង និងបាច់ផ្កា ដូចទៅនឹងកន្លែងកើតហេតុខាងលើ ដោយបានត្រឹមសរសេរថា «I hope not my friend ទាក់ទង់អត់បាន offline 11h ហើយរូបនឹង Story ចុងក្រោយ កុំធ្វើឲ្យមិត្តគ្រប់គ្នាភ័យណា Gech Gech​ »

បើតាមគណនីដែលគេសង្ស័យថាជាម្ចាស់បាច់ផ្កានេះគឺគាត់បានបន្ថែមរូប Story ដែលបានទៅចូលរួមពិធីខួបកំណើតបងស្រីរបស់គាត់ មុនកើតហេតុប្រហែល៤ម៉ោង តែយ៉ាងណាសង្ឃឹមថា ម្ចាស់គណនីខាងលើចេញមុខបកស្រាយផង ដើម្បីឲ្យមហាជនអស់ចម្ងល់។

រូបដែលដូចនឹងនឹងកន្លែងកើតហេតុ
រូបដែលដូចនឹងនឹងកន្លែងកើតហេតុ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post