សង្គម
អាម៉ាប៉ាប៉ាញ៉ូសធនាគារពិភពលោកកាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានស្នើសុំTOក្រុមប្រឹក្សាភិបាលដើម្បីអនុម័តថវិកាចំនួន១២ពាន់លានដុល្លារ សម្រាប់ជួយប្រទេសក្រីក្រ ទិញនិងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
ប្រសិនបើថវិកាទាំងនេះ ត្រូវបានអនុម័ត នឹងជួយទៅដល់ប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យម ដែលត្រូវចែកចាយក្នុងរយៈពេលពី ១២ទៅ១៨ខែ។
អ្នកនាំពាក្យធនាគារពិភពលោកបាននិយាយថាវ៉ាក់សាំងកូវីដ១៩ដែលមានប្រសិទ្ធភាពនិងមានសុវត្ថិភាព គឺជាមាគ៌ាដ៏ជោគជ័យបំផុតសម្រាប់ពិភពលោក ដើម្បីបើកដំណើរការឡើងវិញដោយសុវត្ថិភាព។
សេដ្ឋកិច្ចពិភពលោកនឹងមិនងើបឡើងវិញពេញលេញទេ ដរាបណាមនុស្សមានអារម្មណ៍ថា ពួកគេអាចរស់នៅក្នុងសង្គម ធ្វើការ និងធ្វើដំណើរដោយមិនមានភាពជឿជាក់បាន។
ថវិកានេះនឹងត្រូវចែកចាយក្នុងរយៈពេលពី ១២ ទៅ ១៨ ខែ។
វ៉ាក់សាំងកូវីដ១៩ មិនទាន់មានលក់ជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ប៉ុន្តែប្រធានធនាគារពិភពលោកលោក David Malpass បានប្រាប់អ្នកសារព័ត៌មានថា ដំណើរការនៃការចែកចាយវ៉ាក់សាំងនេះគឺស្មុគស្មាញណាស់ ហើយវាសំខាន់ណាស់ក្នុងការប្រមើលមើលអំពីវ៉ាក់សាំងនេះ។
លោកថា៖«យើងចង់ឲ្យប្រទេសក្រីក្របំផុតមានលទ្ធភាពទទួលបានវ៉ាក់សាំង ហើយនៅក្នុងប្រទេសទាំងនេះ យើងចង់ឱ្យប្រជាជនដែលងាយរងគ្រោះបំផុតនិងបុគ្គលិកពេទ្យ ត្រូវចាក់វ៉ាក់សាំងនេះ»។
ធនាគារពិភពលោកទើបបានបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានចំនួន ៤៥ ពាន់លានដុល្លារនៅចន្លោះខែមេសានិងមិថុនា នៅពេលដែលសេដ្ឋកិច្ចពិភពលោក បានចុះខ្សោយដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕