header ads

Sponsor

 ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូលេខ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលធ្លាប់ប្រើអំពើហិង្សាលើសង្សារជាច្រើនលើក ជាច្រើនសារ ដែលទំនងកើតឡើងពីភ្លើងប្រចណ្ឌនោះ ។

ជនសង្ស័យ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ គ្មានសារធាតុញៀន បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលរបួសហើមជាំភ្នែកទាំង២និងគំត្រចៀកខាងស្តាំ ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post