សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេច ហ៊ុន សែន ស្នើសុំជំនួយថ្នាំវ៉ាក់សាំងកូវីដ ១៩ពីប្រទេសរុស្ស៉ី ដើម្បីបន្តទប់ស្កាត់ការរាត្បាតថ្មីនៅប្រទេសកម្ពុជា។

ក្នុងកិច្ចពិភាគក្សាជាមួយលោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញរបស់រុស្សីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា សម្ដេច ហ៊ុន សែន បានលើកឡើងថា ការរកឃើញវ៉ាក់សាំងរបស់រុស្ស៉ីនឹងអាចជួយដល់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ដែលធ្វើឲ្យមានបញ្ហាប្រឈមជាច្រើនរួមទាំងញ្ហាសេដ្ឋកិច្ច​ សង្គមនិងការទំនាក់ទំនងរវាងប្រ​ទេស​នានានៅក្នុងពិភពលោក។  

កាលពីពាក់កណ្ដាលសីហា គឺមិនដល់២ខែបន្ទាប់ពីការសាកល្បងទៅលើមនុស្ស លោក វ្លា​ឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា ប្រទេសរបស់លោកបង្កើតបានវ៉ាក់សាំង​ឈ្មោះ Sputnik-V សម្រាប់ការពារជំងឺឆ្លងកូវីដ១៩ និងបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេស ដែលនឹងអាចចាប់ផ្ដើមចាក់វ៉ាស់សាំងនេះទ្រុងទ្រាយធំលើពលរដ្ឋនៅក្នុងខែតុលាខាងមុខនេះ។ ប៉ុន្តែអ្នកជំនាញមួយចំនួនព្រួយបារម្ភអំពីសុវត្ថិភាពរបស់វ៉ាក់សាំងដែលប្រទេសរុស្ស៊ីដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីសាកល្បងក្នុងរយៈពេលខ្លីនេះ ហើយអង្គការ​សហប្រជាជាតិបានទទូចដល់ប្រទេសនេះ គោរពតាមគោលការណ៍អន្តរជាតិក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។

ទោះជាយ៉ាងណា លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីប្រទេសណាមួយ ដែលមានការទទួលស្គាល់​និងប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor