សង្គម
អាម៉ាប៉ាប៉ាញ៉ូសសៀមរាប៖ សត្វប្រវឹក ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីថ្ងៃទៅទី២៧ ខែកញ្ញា ឆ្នាំ២០២០ ។
លោក ម៉ម ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ប្រាប់អ្នកយកព័ត៍មានខ្មែរណាស់ថា សត្វប្រវឹកទាំងអស់នេះ គឺបានមកពីការរឹបអូស និងសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់ ដែលដឹកឆ្លងកាត់ខេត្តសៀមរាបកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។
លោកបន្តថា សត្វប្រវឹកទាំងនេះ ពុំមែនជាប្រវឹកដែលបានទិញពីព្រានព្រៃក្នុងខេត្តសៀមរាបនោះទេ ហើយ តាម ចម្លើយពីឈ្មួញជួញដូរ គឺបានដឹកចេញពីច្រករបៀងកម្ពុជា ថៃ អូរបីជាន់ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឈ្មួញដែលបានឃាត់ខ្លួននោះត្រូវបានអជ្ញាធរខេត្តធ្វើការពិន័យអន្តរកាលតាមច្បាប់ព្រៃឈើ ។
គូសបញ្ជាក់ដែរថា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្តៃ ធ្លាប់បានបញ្ជាឲ្យបិទច្រករបៀងនេះ កាលពីឆ្នាំ២០១៨ ដោយយល់ឃើញថា ខាតបង់ថវិការជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះនាំឲ្យបាត់ចំណូលពន្ធរដ្ឋ ជាពិសេសគឺការនាំចូលសត្វ និងនាំ ឲ្យមានចរាចរណ៍ នៅគ្រឿងញៀនផងដែរ៕