អាជ្ញាធរបានឃាត់ខ្លួនគ្រូពេទ្យភូមិម្នាក់នៅស្រុក សំបូរ ខេត្តក្រចេះ ក្រោយចាក់ថ្នាំធ្វើឲ្យកុមារអាយុ ៣ខែស្លាប់ កាលពីថ្ងៃទី ២៧ ខែកញ្ញា។

លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានបញ្ជាក់ថា ​គ្រូពេទ្យឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុក​សំបូរ និងមានបើកអាជីវកម្ម​ព្យាបាលឯកជននៅនិងផ្ទះ ត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗតាមបញ្ជារបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ៕

ចំណែក លោក ឈ្នាន ស៊ីវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានលើកឡើងថា ការឃាត់ខ្លួនគ្រូពេទ្យឈ្មោះ ផាត់ ពិទូរ្យ គ្រាន់តែជាការចោទប្រកាន់របស់ឪពុកម្តាយរបស់ទារករងគ្រោះតែប៉ុណ្ណោះ ហើយទារកដែលស្លាប់គឺមានជំងឺរលាកផ្លូវដង្ហើម។ ដូច្នេះមន្រ្តីសុខាភិបាលរូបនេះ មិនទាន់អាចបញ្ជាក់បានថាការស្លាប់របស់កុមារអាយុ ៣ខែខាងលើនេះបណ្ដាលមកពីការចាក់ថ្នាំនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor