សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តកំពង់ចាម៖ មានករណីប្តីប្រពន្ធ១គូ ឈ្លោះប្រកែកគ្នារឿងប្រពន្ធដើរផឹកសុី ប្តីខឹងឈានដល់ការយកសាំងចាក់ដុតទូកដររបស់ខ្លួន ឆាបឆេះ យ៉ាងសន្ធោសន្ធៅនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច មុខវត្តបូរីសាគរ ព្រែកលីវ ស្ថិតនៅភូមិព្រែកលីវទី៤ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម។

ខណៈនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាល រការអា ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ធារី មេប៉ុស្តិ៍រដ្ឋបាលរការអា ដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ទាន់ពេលវេលា។

លោកមេប៉ុស្តិ៍បានបន្តទៀតថា ចំពោះករណីខាងលើនេះបណ្តាលមកពីប្តីខឹងប្រពន្ធរឿងដើរផឹកសុីមិនបានទើបប្តីយកសាំងចាក់ដុតទូកដររបស់តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor