ខេត្តព្រះសីហនុ : កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៨ខែកញ្ញា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងធ្វើឲ្យមានជំនន់ទឹកភ្លៀងដ៏អាក្រក់លិចលង់ភូមិឋានពលរដ្ឋជាច្រើនកន្លែង នៅឃុំចំនួន ៤ ក្នុងស្រុកព្រៃនប់ ឃុំទទួលទទឹង . ឃុំអូរអណ្តូង . ឃុំសំរុង . ឃុំព្រៃនប់ ហើយក្មេងស្រីម្នាក់ ក៏បានស្លាប់ក្នុងឧបទ្ទវហេតុនៃទឹកជំនន់នោះផងដែរ។
នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២០ នេះអាជ្ញាធរមូលដ្ឋានបានជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវអភិវឌ្ឍន៍បឹងរាំងព្រែកក្រាញ់ស្រុកព្រៃនប់ខេត្តព្រះសីហនុពេលនេះអាជ្ញាធរឃុំសុំបិទផ្លូវនេះជាបណ្ដោះអាសន្នព្រោះទឹកលិចខ្លាំងខ្លាចមានគ្រោះថ្នាក់ដល់បងប្អូន ហេតុនេះហើយសូមបងប្អូនអធ្យាស្រ័យផង។
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!