Sponsor

ត្បូងឃ្មុំ៖ ក្រោយពីមានពលរដ្ឋខ្មែរឥស្លាមដង្ហើយរកយុត្តិធម៌ លោកស័ក្តិ៥ ម៉ាត់ យូសុះ ហៅ ជួប ថាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីសាកសួរ ករណីប្រើអំពើហិង្សា និងដកកាំភ្លើងគំរាមកំហែងប្រជាពលរដ្ឋ ។

ព័ត៌មានដ៏កក្រើកមួយនេះ ត្រូវបានលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានជ្រាបរួចហើយដែរ ។

ទោះបីយ៉ាងនេះក្ដីអ្នកសារព៏ត៌មាន មិនអាចសុំការបំភ្លឺបានពីលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីបញ្ជាក់បន្ថែម ដោយលោកថា «កំពុងជាប់ប្រជុំ» រួចក៏បិទទូរស័ព្ទ តែម្តង ។

សូមជម្រាបជូនថា គណនីហ្វេសប៊ុកមួយឈ្មោះ «Saret Mouslem» បានបង្ហោះកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ថា

«សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង ។ នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ អង្គរក្សសម្តេច ស័ក្តិ៥ ឈ្មោះ ម៉ាត់ យូសុះ ហៅ ជួប ថាន់ បានយកកាំភ្លើងនិងដំបង ប្រុងធ្វើឃាតខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ធ្វើអោយប្រពន្ធខ្ញុំមានរបួស»។

Posted by Saret Mouslem on Sunday, September 6, 2020

Posted by Saret Mouslem on Sunday, September 6, 2020

Posted by Saret Mouslem on Sunday, September 6, 2020

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor