តើលោកអ្នកកំពុងរង់ចាំថ្ងៃពិសេសរបស់ OPPO ឬ OPPO Day មែនទេ? ជាការពិតណាស់ រៀងរាល់ថ្ងៃទី10 11 ក្រុមហ៊ុន OPPO តែងតែមានអ្វីពិសេសៗសម្រាប់អតិថិជន និងហ្វេនៗជារៀងរាល់ខែមិនដែលរំលងឡើយ។ ហើយគោលបំណងនៃការបង្កើតកម្មវិធីនេះឡើង ដើម្បីពញ្ញាក់អារម្មណ៍ដល់អតិថិជន ដែលនិយមគាំទ្រទូរស័ព្ទម៉ាក OPPO ជាពិសេសគឺ OPPO Reno4 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ទើបចេញលក់លើទីផ្សារថ្មីៗក្តៅៗនេះតែម្តង។
បន្ទាប់ពីក្រុមហ៊ុនប្រកាសលក់ OPPO Reno4 ដែលមានជម្រើស 2ពណ៌គឺពណ៌ខ្មៅ (Space Black) និងពណ៌ខៀវ (Galactic Blue) សង្កេតឃើញថា អតិថិជននាំគ្នាសម្រុកទៅទិញពេញៗហាងទូរស័ព្ទរាល់ថ្ងៃតែម្តង ទើបក្រុមហ៊ុនសម្រេចបញ្ចេញពណ៌ថ្មីស្រឡាញមួយទៀតគឺពណ៌បែកស្វាយ លាយពណ៌ទឹកប្រាក់ (Nebula Purple) ដែលជាពណ៌ថ្មី ប្លែក សម្រាប់មិត្តៗយុវវ័យ ពិសេសមិត្តនារីៗឃើញភ្លាមដឹងស្រលាញ់ភ្លែតហ្មង៎។ ឈប់! ឈប់! សុំប្រាប់មុនណា ពណ៌ថ្មី ពណ៌ដ៏កម្រនេះស្តុកមានចំនួនកំណត់ ហើយមិនមានច្រើនគ្រឿងឡើយ។ ដូច្នេះបើបានកាន់ OPPO Reno4 ពណ៌ថ្មីនេះក្នុងដៃដឹងតែប្លែកជាងគេ និងលេចធ្លោជាងគេគ្រប់ពេលតែម្តង។
រឹតតែពិសេស រាល់ការជាវស្មាតហ្វូន OPPO Reno4 ក្រុមហ៊ុននឹងផ្តល់ជូននូវកាដូពិសេសៗជាច្រើន ដែលរួមមានកាដូបន្ថែមពិសេស Bluetooth Speaker ធំ (តម្លៃ $39) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍។ ពិសេសជាងនេះទៅទៀត រាល់ការទិញ OPPO Reno4 ជាមួយនឹងកាស Enco W11 គួបគ្នាតម្លៃត្រឹមតែ $398។
ស្មាតហ្វូន OPPO Reno4 មានតម្លៃក្រោម $400 ក្នុងទីផ្សារប្រទេសកម្ពុជា ប៉ុន្តែបើនិយាយពីសមត្ថភាពអស្ចារ្យវិញលើសពីការរំពឹងទុកទៅទៀត។ ចង់ដឹងអត់ថា តើ OPPO Reno4 មានអ្វីពិសេស? ទើបម្នាក់ៗចង់កាន់ ចង់ប្រើគ្រប់ៗគ្នា?
- OPPO Reno4 បំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ (48MP+8MP+2MP+2MP)និងកាមេរ៉ាមុខស៊ែសហ្វី ទំហំធំ 32MP ដែលរួមមកជាមួយនឹងមុខងារថ្មីប្លែកជាច្រើនរួមមាន AI ColorPortrait, Night Flare Portrait, Monochrome Video, Ultra-Dark Mode, Ultra-Night Mode. Ultra-Clear 108MP) មុខងារថតជិតបែប Macro មុខងារថតបានមុំទូលាយ Wide Angel ងាយៗ។ ចុងក្រោយគឺបច្ចេកវិទ្យាថតវីដេអូយឺត (AI Slow Motion 960fps) លោកអ្នកអាចថតរាល់សកម្មភាពយឺតរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទី។
- OPPO Reno4 បំពាក់បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ ដែលភាសាអង់គ្លេសហៅថា AI enhanced Smart Sensor ដែលរួមមាន មុខងារការពារសម្គាល់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
- OPPO Reno4 មានបន្ទះឈីបQualcomm Snapdragon 720G ជាមួយនឹងរ៉េមធំ 8GB រ៉មធំ 128GB ផ្ទុករូបថត វីដេអូ តំឡើងហ្គេម ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ។ បច្ចេកវិទ្យា VOOC 4.0 សាកថ្ម 30W សាក 20នាទីបាន 50% សាក 5នាទីមើលវីដេអូបាន 2ម៉ោង។
- OPPO Reno4 បំពាក់អេក្រង់ទំហំ4” AMOLED ធំស្រឡះភ្នែក លាតពេញគែម បែបទម្លុះអេក្រង់ភ្លោះជាមួយនឹងសមាមាត្រ 20:9 ច្បាស់បែបធម្មជាតិ FHD+2400x1080 កម្រិត PPI 409 ។ លើសពីនេះ បើនិយាយពីការរចនាពណ៌ឆើតទាក់ភ្នែកលេចធ្លោ រូបរាងពេញដោយប្រណិតភាព ស្តើងត្រឹមតែ 7.7mm និងស្រាលត្រឹមតែ 165g ងាយស្រួលក្នុងការចាប់កាន់ប្រើដោយដៃម្ខាង ។
នៅរង់ចាំអ្វីទៀត? ឱកាសពិសេសមានតែ 2 ថ្ងៃប៉ុណ្ណោះគឺសម្រាប់ថ្ងៃទី10 និងទី11 ខែកញ្ញា។ តោះៗ រួសរាន់ឡើងដើម្បីទទួលយកស្មាតហ្វូន OPPO Reno4 ជាមួយនឹងកាដូពិសេសៗជាច្រើនទៀតដែលមិនធ្លាប់មានពីមុនមក៕ រង់ចាំអ្វីទៀតនាថ្ងៃទី10 និងទី11 ខែកញ្ញា ឆ្នាំ2020 ជាមួយនឹងកាដូគាប់ចិត្តកំពុងរង់ចាំលោកអ្នក !