Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើលមួយ ខណៈដែលអ្នកបើកបររថយន្តក្រុងដែលពាក់ស្លាកលេខ សៀមរាប3A .21.64 ធ្វើដំណើរពីភ្នំពេញទៅខាងលិច មិនទទួលយកលុយប្រភេទក្រដាស១៥០០០ រៀល ដែលមានរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រទាំង៣ព្រះអង្គ កាលពីវេលាម៉ោង ១១កន្លះ ថ្ងៃទី២៦ ខែ ខែកញ្ញា ឆ្នាំ ២០២០ ចំណុចភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យ៉ាងណាក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជនរងគ្រោះ បញ្ជាក់ប្រាប់ឲ្យដឹងថា តៃកុងរថយន្តក្រុង និយាយថា លុយក្រដាស 15000 រៀលនេះគឺជាលុយយួនមិនយក ទេ ហើយអ្នកបើកបររថយន្តនិយាយទៀតថា ប្រាប់ទៅថ្នាក់ដឹកនាំឈប់ផលិតលុយប្រភេទហ្នឹងមកទៀតគេមិនយកទេ។

បុរសជាអ្នកដំណើរ ៣នាក់បានហៅរថយន្ត ក្រុង ពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងចំណុច ក្រុងកំពង់ឆ្នាំង ធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ដោយមានតម្លៃក្នុងមួយនាក់ ៥០០០រៀល មានចំងាយដីប្រហែល៥គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

លុះពេលទៅដល់គោលដៅបុរសទាំង៣នាក់ ក៏បានហុចលុយ ក្រដាស់១៥០០០រៀល មួយសន្លឹក មានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រទាំងបីព្រះអង្គ ទៅឲ្យអ្នកបើកបររថយន្តក្រុង ប៉ុន្តែម្ចាស់រថយន្តក្រុងមិនទទួលយក ដោយប្រាប់ថាជាលុយយួន អ្នកដំណើរទាំងបីនាក់ហួសចិត្ត ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០០០០រៀលឲ្យវិញ ទើបអ្នក បើកបររថយន្តក្រុងព្រមយក ហើយអាប់ឲ្យ៥០០០រៀលវិញ។

នៅពេលដែលទទួលបានលុយហើយអ្នកបើកបររថយន្តក្រុង និងព្រូឡាន បានបោះពាក្យសម្ដីថា ជាលុយយួន ហើយហាមទៅថ្នាក់ដឹកនាំឈប់ឱ្យផលិតលុយប្រភេទហ្នឹងមកទៀត គ្មានអ្នកណាចាយទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ពាក្យសំដីការប្រមាថម៉ាក់ងាយទៅលើរូបិយប័ណ្ណវត្ថុរបស់ជាតិ ទើបធ្វើឲ្យបុរសទាំង៣មានការខឹងសម្បារយ៉ាងខ្លាំង ក៏បង្កើតជាទំនាស់ពាក្យសំដីកើតឡើង តៃកុងរថយន្តក្រុងនិង ព្រូបានស្ទុះទៅទាញបំពង់ទីបនៅក្នុងរថយន្ត មកវាយទៅលើអ្នកទាំង៣នោះតែម្ដង បង្កឱ្យមានរបួសស្នាមម្នាក់ បានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ ។

ខាងភាគីបុរសទាំង ៣នាក់ក្នុងម្នាក់រងរបួសធ្ងន់ ហើយខណៈពេលនោះអ្នកបើករថយន្តក្រុងក៏បានបើករត់គេចពីកន្លែងកើតហេតុរហូតទៅដល់ស្រុកបរិបូណ៍ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំណែកអ្នកបើកបររថយន្តក្រុង និងព្រូរួមទាំងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់អធិការស្រុករលាប្អៀរ និងបញ្ជូនសំណុំរឿងនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor